
TNAOT News
· 2024-08-01
ដោយសារស្ថានភាពភូមិសាស្ត្រលំបាក និងស្ថានភាពសពសពអាកាសយានិក ០២រូប បានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ
#ភ្នំយ៉ាវយ៉ៃ# #ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ# #ភូមិសាស្ត្រលំបាក# #សង្គម# #សពអាកាសយានិក# #នាយឧត្តមសេនីយ៍ ឥត សារ៉ាត់# #DEVELOPING NEWS# #ព័ត៌មានសង្គម#
6053
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សពអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ដោយសារការដឹកជញ្ជូនសពមានការលំបាក ភ្លៀងជាបន្តបន្ទាប់ ហើយភូមិសាស្រ្តដែលត្រូវឆ្លងកាត់មានជ្រោះជ្រៅ ទឹកហូរខ្លាំង ភ្នំមានសភាពចោទខ្លាំង ធ្វើឱ្យពេលវេលាដឹកជញ្ជូនអាចប្រើប្រាស់ពេលវេលាប្រមាណ៧ថ្ងៃ ខណៈកម្លាំងដឹកជញ្ជូនមានការទ្រុឌទ្រោមកម្លាំង និងមានការឯកភាពពីគ្រួសារសពផង គណៈបញ្ជាការរុករកក៏បានបូជាសព ដើម្បីសម្រួលដឹកជញ្ជូន។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា គណៈបញ្ជាការរុករកនឹងដឹកអដ្ឋិធាតុអាកាសយានិកទាំង២រូប យកមកធ្វើបុណ្យតាមប្រពៃណី និងប្រារព្ធពិធីជាផ្លូវការផ្នែកយោធាដោយក្រសួងការពារជាតិ៕
សម្របសម្រួលដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)