Cambo-China
· 08-01
រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រី មេគង្គ-ឡានឆាង
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3412
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន-ភាពស្ត្រី ក្នុងតំបន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតីថ្លែងថា៖«តាមរយៈក្របខ័ណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាល ក៏បាននិងកំពុង ដឹកនាំការអនុវត្ត គម្រោងថ្នាក់តំបន់ ស្ដីពីការពង្រឹង ផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើងបាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រី ក្នុងតំបន់»។
ក្នុងឱកាសនោះ សម្ដេចធិបតីបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាច របស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។
សម្ដេច ក៏បានប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា
កម្ពុជាស្នើឲ្យក្រុមហ៊ុនខាងកំពង់ផែ និងភស្ដុភារកម្មចិន ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
យោបល់ទាំងអស់ (0)