
Knongsrok
· 2024-08-12
អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ
#រាប់អានគ្នា# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
487
នៅពេលដែលមានមនុស្សធ្វើមិនល្អដាក់អ្នក យើងមិនចាំបាច់ទៅខ្វល់ តបត ឬក៏គុំកួន ដាក់បណ្ដាសាគេទេ អភ័យឱ្យគេទៅ យើងនឹងបានសុខ អហោសិកម្មឱ្យគេទៅ បាបកម្មដែលគេសាងទាំងប៉ុន្មានគង់តែវិលរកគេវិញទេ យើងកុំទៅបៀតបៀន នាំមានទុក្ខ ជាប់បាបដាក់ខ្លួនតែប៉ុណ្ណោះ។
១. អ្នករាល់គ្នាដែលបានមកជួបយើង គឺជាវាសនា ៖ ព្រះពុទ្ធបានបង្រៀនថា គ្មាននរណាម្នាក់លេចឡើងក្នុងជីវិតរបស់អ្នកដោយគ្មានហេតុផលនោះទេ មនុស្សគ្រប់រូបមានហេតុផលសម្រាប់ការបង្ហាញមុខ មនុស្សគ្រប់គ្នាសមនឹងទទួលបានការគោរព។ លើលោកនេះអ្នកជួបអ្នកណា ស្គាល់អ្នកណា វាត្រូវបានកំណត់ទុករួចជាស្រេចហើយ។ តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា មូលហេតុដែលយើងនៅក្នុងលោកនេះ គឺដោយសារយើងបានបង្កើតកម្មផលល្អ ឬអាក្រក់ ទើបយើងកើតមកក្នុងជីវិតនេះ ដើម្បីសងកម្មផលរបស់យើង។ លុះពេលយើងសងអស់ ទើបយើងមានជីវិតដែលមានសុភមង្គល នោះយើងឆាប់សងវាក៏ឆាប់ទទួលបានសុភមង្គលដែរ។
បើវាសនារាក់ ភាគីទាំងពីរមិនជំពាក់គ្នា ពេលវេលានៅជាមួយគ្នាក៏ខ្លី ក្រោយពេលសងបំណុលហើយ អារម្មណ៍ក៏រសាត់ទៅបន្តិចម្ដងៗ លែងទាក់ទងគ្នាទៀតហើយ។ អ្នកជំពាក់កម្មកាន់តែច្រើន ទំនាក់ទំនងរបស់អ្នកនឹងកាន់តែយូរអង្វែង។ មានមនុស្សដែលចូលមកក្នុងជីវិតរបស់យើង ហើយនាំមកនូវភាពកក់ក្តៅ សេចក្តីអំណរ និងពន្លឺចាំងចែង។ ប៉ុន្តែក៏មានមនុស្សដែលលេចមុខមកនាំឱ្យយើងឈឺចាប់ ខកចិត្ត ដូចជាពេលទំនាក់ទំនងគូស្នេហ៍មិនចុះសម្រុងគ្នា ឬពេលមិត្តរួមការងារច្រណែន និងធ្វើបាបគ្នា...។
ដូច្នេះពេលប្រឈមមុខនឹងការឈឺចាប់ដោយសារអ្នកដទៃ តើយើងគួរប្រព្រឹត្តយ៉ាងណា? ព្រះពុទ្ធទ្រង់បង្រៀនឱ្យអត់ទោសដល់អ្នកដែលធ្វើបាបអ្នក។ ព្រោះទោះជាមនុស្សទាំងនោះធ្វើឱ្យយើងឈឺចាប់ ក៏គេជួយយើងដែរ។ រាល់ការជួបគ្នាក្នុងជីវិតនេះត្រូវបានរៀបចំទុកជាមុន។ វាអាចនឹងចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែនៅទីបញ្ចប់ មនុស្សដែលយើងចង់ជួបនឹងត្រូវបានជួប។ ពេលបានជួបគ្នាហើយ យើងត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក ចេះរាប់អានគ្នាទៅវិញទៅមក ហើយរៀនប្រែក្លាយទុក្ខលំបាកទៅជាសំណាងល្អ ថែរក្សាគ្នាឱ្យបានល្អ គឺជាការគួរណាស់។
២. អត់ទោសឱ្យអ្នកដែលធ្វើបាបអ្នក ៖ អ្នកដែលធ្វើបាបយើង អ្នកដែលធ្វើឱ្យយើងមិនសប្បាយចិត្ត គឺចូលមកដើម្បីជួយយើងឱ្យកាន់តែល្អឥតខ្ចោះ។ បន្ទាប់ពីយកឈ្នះពួកគេ យើងនឹងកាន់តែចាស់ទុំ និងរឹងមាំជាងមុន។ មនុស្សភាគច្រើនពេលត្រូវបណ្តាសា ឬបៀតបៀនគេក៏ចង់ឱ្យអ្នកដទៃរងទុក្ខដូចគ្នា។ ទោះយ៉ាងណាក៏ដោយ នៅពេលយើងស៊ូទ្រាំនឹងបណ្តាសាទាំងនេះ នោះយើងនឹងទទួលបានពរជ័យ។ ការអភ័យទោសឱ្យអ្នកដទៃ ក៏ជាការអភ័យទោសឱ្យខ្លួនឯងផងដែរ។ បើអ្នកបន្តឱបក្រសោបវាទុក អ្នកតែម្នាក់គត់ដែលត្រូវរងទុក្ខនៅទីបំផុតគឺអ្នក។
ដូច្នេះពេលប្រឈមមុខនឹងអ្នកដែលធ្វើឱ្យអ្នកឈឺចាប់ ការវាយបកវិញគឺជាសភាវគតិរបស់មនុស្ស។ ប៉ុន្តែការរក្សាភាពស្ងប់ស្ងាត់ គឺជាអាណាចក្រដ៏ថ្លៃថ្លានៃការដាំដុះ។ ទោះកម្មផលល្អ ឬអាក្រក់ក៏ដោយ កាលណាកម្មផលត្រូវរលត់ទៅ អ្វីដែលល្អៗនឹងកើតចូលមកជំនួស។ ជាមួយអ្នកណាក៏ដោយ យើងត្រូវដឹងគុណ ជាពិសេសអ្នកដែលធ្វើបាបយើង។ កម្មផលអាក្រក់ដែលគេធ្វើ នឹងក្លាយជាមេរៀន និងបទពិសោធន៍ដ៏ល្អសម្រាប់យើង។ ទាំងនោះជាមេរៀនដ៏ជ្រាលជ្រៅដែលជួយយើងឱ្យកាន់តែរីកចម្រើនជាងមុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
វិធីទាំង ៤ យ៉ាង ជួយឱ្យជីវិតបានសុខ ផុតទុក្ខ ជីវិតរស់នៅក៏គ្មានកង្វល់ សោកសៅ
បើអ្នកអាចធ្វើរឿងទាំង៣នេះបាន នោះអ្នកនឹងមានសេចក្តីសុខ និងសុភមង្គលជាក់ជាមិនខាន
៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ
៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ
យោបល់ទាំងអស់ (0)