TNAOT News

· 2024-08-23

គួរឲ្យសរសើរ! ក្មេងប្រុសតូចលក់សណ្ដែកដីវ័យទើបតែជាង ១០ឆ្នាំ ចេះសិល្បវីធីលក់ដូរធ្វើឲ្យភ្ញៀវមិនអាចបដិសេធបាន

#ស៊ូ-ស៊ូ Fighting# #សង្គម# #កុមារា# #ព័ត៌មានសង្គម#

3840

កុមារា បូរ៉ា ជាក្មេងប្រុសតូចម្នាក់តែងតែដើរលក់សណ្ដែកដី នៅបរិវេណមុខព្រះមរបរាជវាំង ការដែលគាត់លក់មានភាពទាក់ទាញជាងក្មេងដទៃដោយសារតែ ក្មេងប្រុសម្នាក់នេះមានចរឹកល្អរួសរាយរាក់ទាក់ ចេះប្រើសម្ដីទន់ភ្លន់ ទឹកមុខស្រស់ស្រាយញញឹមជាប់ជានិច្ច ថែមទាំងពូកែវោហាស័ព្ទចាក់ទឹកមិនលេច ចេះច្រៀង ចេះរាំ និយាយធ្វើឲ្យអ្នកដែលដើរកម្សាន្តនៅទីនោះ បានឃើញហើយមិនអាចបដិសេធមិនទិញនោះទេ ថែមទាំងសប្បាយចិត្តជាមួយរូបគេផងដែរ។

ពេលដែលក្រុមការងារ TNAOT បានសាកសួរពីមុខរបររបស់គាត់ កុមារាតូចនេះបានរៀបរាប់តបវិញថា៖ «ការដែលប្អូនដើរលក់សណ្ដែកដីនេះ គឺពុំមានការបង្ខិតបង្ខំ ពីឪពុកម្ដាយនោះទេ ដោយសារតែប្អូនប្រុសមាន    មហិច្ចតា ចង់ជួយរកចំណូលបានខ្លះៗជួយផ្គន់ផ្គង់ជីវភាពគ្រួសារ និងការរៀនសូត្ររបស់ខ្លួន មួយវិញទៀតគឺចង់សម្រាលបន្ទុកអ្នកមានគុណទាំង២ និងចង់ឲ្យម្ដាយសប្បាយចិត្តពេលលក់ដាច់អស់ម្ដងៗ»។

អាចនិយាយបានថាប្អូនប្រុសរូបនេះមានសំណាងជាងក្មេងៗដទៃ ព្រោះម្ដាយឪពុកគាត់មិនឲ្យគាត់បោះបង់ចោលការសិក្សានោះទេ ពោលគឺរៀនពេលព្រឹក លក់ពេលល្ងាច មិនប៉ះពាល់ដល់ការសិក្សានោះទេ ហើយការដែលប្អូនពូកែសម្ដីមានសិល្បវិធីក្នុងការរកស៊ីនេះគឺមួយផ្នែកបានមកពីការសិក្សា គួបផ្សំជាមួយដុងតាំងពីកំណើតផង។

ក្រោយបានលឺបែបនេះហើយ ក្រុមការងារយើងពិតជាស្ងប់ស្ងែងដល់ប្អូនប្រុសម្នាក់នេះណាស់ ថ្វីត្បិតតែវ័យទើបតែ ១០ឆ្នាំក៏ពិតមែនតែចេះដូចមនុស្សចាស់ អាចដឹងពីវិធីសាស្រ្ដក្នុងការលក់ដូរមានភាពតស៊ូមិនខ្ជិលច្រអូស ជឿជាក់ថាភាពអំណត់មួយនេះ នឹងនាំប្អូនឲ្យមានអនាគតល្អនាពេលខាងមុខជាក់ជាមិនខាន់ ស៊ូ-ស៊ូ Fighting...

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស