
Lookingtoday
· 2024-09-11
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
#ចំណេះដឹង# #អាកាសយានដ្ឋាន# #ចំណេះដឹងទូទៅ# #ប្រទេសឯករាជ្យ#
4542
ក្នុងពេលបច្ចុប្បន្ននេះ ផ្លូវអាកាសមានភាពពេញនិយម ក្នុងការប្រើប្រាស់ច្រើន ចំពោះការធ្វើដំណើរ ពីប្រទេសមួយ ទៅ ប្រទេសមួយទៀត ឬ ពីតំបន់មួយ ទៅ តំបន់មួយទៀត ។ ហេតុនេះហើយទើបប្រទេសភាគច្រើនមិនថាធំក្ដី តូចក្ដី សុទ្ធតែមានអាកាសយានដ្ឋានផ្ទាល់ខ្លួន ដើម្បីមានភាពងាយស្រួល ក្នុងការចុះយន្តហោះផ្សេងៗ ។ យ៉ាងណាមិញមានតែប្រទេសទាំង ៥នេះដែលមិនមានអាកាស យានដ្ឋានផ្ទាល់ខ្លួន និង ពឹងអាស្រ័យលើប្រទេសជិតខាង។ ប្រទេសទាំង៥នោះមានដូចជា៖
១. បុរីវ៉ាទីកង់ ៖ ដោយសារតែមានទំហំ តូចជាងគេលើពិភពលោក និង មានចំនួនប្រជាជនតិច ទើបបណ្ដាលឲ្យវ៉ាទីកង់មិនមានអាកាសយានដ្ឋានផ្ទាល់ខ្លួន និងពឹងផ្អែកលើអាកាស យានដ្ឋានរដ្ឋធានីរ៉ូម របស់អ៊ីតាលីសម្រាប់ការធ្វើដំណើរតាមជើងអាកាស ។ ២. ប្រទេសសាន់ម៉ារីណូ (San Marino)៖ មិនខុសពីវ៉ាទីកង់ដែរ ប្រទេសមានទំហំតូចលេខ ៥នេះ ពឹងផ្អែកលើអាកាសយានដ្ឋានអន្តរជាតិ Federico Fellini របស់អ៊ីតាលី ។ ៣. ប្រទេសម៉ូណាកូ៖ ប្រទេសក្បែរបារាំងមួយនេះ បានពឹងផ្អែកលើអាកាសយានដ្ឋានក្រុង Nice របស់បារាំង។
៤. ប្រទេស Liechtenstein ៖ ប្រទេសមួយនេះ អាចទៅដល់តាមរយៈផ្លូវអាកាសបានតាមរយៈការឆ្លង កាត់អាកាសយានដ្ឋានប្រទេសស្វីស ។
៥. ប្រទេសអង់ដូរ៉ា៖ ដោយសារតែស្ថិត តាមបណ្ដោយជួរភ្នំ ទើបប្រទេសនេះ មានឧបសគ្គក្នុងការកសាងអាកាសយានដ្ឋានផ្ទាល់ខ្លួន ហើយសព្វថ្ងៃយើង អាចឆ្លងចូលប្រទេសនេះ តាមរយៈអាកាសយានដ្ឋានរបស់អេស្ប៉ាញ និង បារាំង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
វិធីសាស្រ្តលួងលោមគូស្នេហ៍
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ
យោបល់ទាំងអស់ (0)