TNAOT News
· 09-26
ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿង ជាអំណោយរបស់មូលនិធិសប្បុរសធម៌
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
4081
ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿង ជូនក្រសួងសុខាភិបាល អំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity” នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ ក៏បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន ៤៧ នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព
ពេលអ្នកដទៃមានទុក្ខ ជួបបញ្ហា តែងតែមានខ្ញុំនៅក្បែរ ចុះពេលខ្ញុំមានទុក្ខ តើអ្នកណាលួងខ្ញុំ?
ជាមួយនឹងចរិតលក្ខណៈទាំង ៧ នេះ នឹងជួយឱ្យមនុស្សស្រីកាន់តែមានមន្តស្នេហ៍ មានតែអ្នកស្រឡាញ់ ចូលចិត្ត មានទ្រព្យសម្បត្តិរឹតតែច្រើន
ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង
យោបល់ទាំងអស់ (0)