Cambo-China

· 09-27

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3120

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ឯកឧត្តម កើត រិទ្ធ បញ្ជាក់ដូចនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងថា វត្តមានរបស់ ឯកឧត្តម Wang Wenbin ក្នុងបេសកកម្មនាពេលនេះ នឹងបន្តជួយជំរុញឱ្យទំនាក់ទំនងដែកថែបរបស់កម្ពុជា-ចិន កាន់តែរឹងមាំ ស៊ីជម្រៅ និងស្វាហាប់បន្តទៅមុខទៀត។

ឯកឧត្តមបានបន្តទៀតថា ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងដ៏ពិសេស ដែលកើតចេញពីការជឿទុកចិត្តគ្នា ការគោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្ត និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម Wang Wenbin ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ខណៈកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរ កាន់តែរឹងមាំមួយកម្រិតថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ភាគីចិន ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកសាង និងអភិវឌ្ឍប្រទេស ដើម្បីសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបន្តជួយជ្រោមជ្រែងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិដែលមានកន្លងមកឱ្យកាន់តែរឹងមាំ និងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឯកអគ្គរដ្ឋទូត ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕

សម្របសម្រួលអត្ថបទដោយ៖​ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស