TNAOT News

· 09-29

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤

#ហ៊ុន សែន# #Aom Akkaphan# #សង្គម# #ពេជ ចន្ទមុន្នី# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

5237

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌល AFESIP

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហោះសំណេរបង្ហាញពីចំណាប់អារម្មណ៍ក្រោយបានទស្សនា រឿងព្រះបាទជ័យវរ្ម័នទី៧

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមគាំទ្រ និងទស្សនាកម្មវិធី មហោស្រព បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។

៣, ប្រជាពលរដ្ឋ រំភើបដែលរាជរដ្ឋាភិបាលគិតគូរមធ្យោបាយធ្វើដំណើរជួយសម្រួលចំណាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋជាច្រើនកំពុងសម្រុកចេញដំណើរទៅស្រុកកំណើតជាបណ្តើរៗតាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ដែលសាលារាជធានីភ្នំពេញបានត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល៦ថ្ងៃ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងត្រឡប់ពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

៤. អាជ្ញាធរ ចុះណែនាំដល់អាជីវករនៅឆ្នេរអង្កោលមិនឲ្យដំឡើងថ្លៃម្ហូបអាហារ និងកុំបន្លំភ្នែកជញ្ជីង

មុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ អាជ្ញាធរស្រុកដំណាក់ចង្អើរ បានចុះធ្វើបច្ចុប្បន្នភាព និងអប់រំណែនាំដល់ម្ចាស់អាហារដ្ឋាន និងអ្នកលក់ម្ហូបចំណីតាមតូប តាមរទេះចល័តនៅតាមបណ្តោយឆ្នេរអង្កោលទាំងអស់ ត្រូវផ្តល់សេវាកម្មល្អ អនាម័យស្អាត និងជាពិសេសត្រូវធ្វើបញ្ជីរាយតំលៃមុខម្ហូបឲ្យបានត្រឹមត្រូវ ដោយលក់ក្នុងតម្លៃសមរម្យ គ្រប់ភ្នែកជញ្ជីង ជៀសវាងមានបាតុភាព និងបណ្តឹងតវ៉ាពីសំណាក់ភ្ញៀវទេសចរ។

៥.ទឹកមុខឈឺចាប់របស់ ភរិយា លោក Om Akkaphan ធ្វើឲ្យមហាជនឃើញហើយក្ដុកក្ដួលចិត្ត

រឿងរ៉ាវសោកសង្រេងនៃការបាត់បង់តារាសម្ដែងថៃដ៏ល្បី លោក Om Akkaphan បានទទួលមរណភាពទាំងវ័យក្មេងក្នុងវ័យ ៣៩ឆ្នាំ ដោយសារតែជំងឺមហារីកបេះដូង បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង។

៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យម្នាក់បាត់បង់ជីវិត

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនចំពោះការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យ០១នាក់ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

៧. ហួសចិត្ត! ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកោដ្ឋធ្វើអំពីមាស រួមនិងគ្រឿងអលង្ការមាស នៅក្នុង«វត្តព្រៃគោ»និង«វត្តចំបក់មានជ័យ»

ហួសចិត្ត! ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកោដ្ឋធ្វើអំពីមាស រួមនិងគ្រឿងអលង្ការមាស នៅក្នុង«វត្តព្រៃគោ»និង«វត្តចំបក់មានជ័យ» ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំលំហាច និងឃុំសំរោងលើ នៃស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ហើយ។

៨. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញទស្សនាស្តង់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០

ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន ទស្សនាស្តង់ក្រសួងទេសចរណ៍ ដែលមានពន្លាទេសចរណ៍ ទំហំ ១០៨ម៉ែត្រការ៉េ រៀបចំដោយក្រសួងទេសចរណ៍ 

៩. (មានរូបជាច្រើនទៀត)៖ បុរសម្នាក់បើករថយន្តល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃធ្លាក់ចូលប្រឡាយ នៅខណ្ឌបឹងកេងកង

បុរសម្នាក់បើករថយន្តកូរ៉ូឡាដោយល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃធ្លាក់ចូលប្រឡាយសំណាងល្អមិនមានអ្នករងរបួស ដោយហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

១០, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំលឹកអនុស្សាវរីយ៍ជាមួយលោកនាយក និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិ-ចិន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អតីតសិក្ខាកាមកម្ពុជា(2007) បានទទួលជួបពិភាក្សា និងរំលឹកអនុស្សាវរីយ៍ជាមួយលោកនាយក និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិ-ចិន (ក្វាងស៊ី) China-International Youth Exchange Institute ( Guangxi ) ក្នុងឱកាសនៃការចូលរួមពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស