TNAOT News

· 10-01

ក្រសួងពាណិជ្ជកម្មរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលដែលនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក

#NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម# #សមាជិកអង្គការពាណិជ្ជកម្មពិភពលោក# #រាជរដ្ឋាភិបាល#

6070

ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយក្រោមចំណងជើងថា “អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ដោយចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការពាណិជ្ជកម្ម ពិភពលោក តំណាងអង្គការអន្តរជាតិ និងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៤០០នាក់។ ព្រឹត្តិការណ៍នេះ មានគោលបំណងរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការខិតខំប្រឹងប្រែងចរចា ដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ឱកាសដ៏សំខាន់នេះនឹងកត់សម្គាល់នូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍ហើយ ឆ្លុះបញ្ចាំងពីសមិទ្ធផលសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ។

អមជាមួយព្រឹត្តិការណ៍នេះ ក៏នឹងមានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស