
TNAOT News
· 2024-10-01
លោកBiden នឹងធ្វើដំណើរទៅពិនិត្យទីក្រុងដែលរងផលប៉ះពាល់ក្រោយព្យុះសង្ឃរា Helene បោកបក់ដោយខ្លួនលោកផ្ទាល់
#ប្រធានាធិបតីអាមេរិកលោក Joe Biden# #ព្យុះសង្ឃរា# #Donald Trump# #NEW NEWS# #ព័ត៌មាន# #គ្រោះមហន្តរាយ# #ព័ត៍មានអន្តរជាតិ#
4927
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃចន្ទ ម៉ោងនៅក្នុងស្រុកថា លោកនឹងធ្វើដំណើរទៅកាន់រដ្ឋ North Carolina នៅថ្ងៃពុធ ដើម្បីពិនិត្យមើលពីស្ថានភាព និងធ្វើបទសម្ភាសន៍សង្ខេបស្ទាបស្ទង់ពីលើអាកាសក្រោយពីទីក្រុង Asheville ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយព្យុះសង្ឃរាHelene។ ជុំវិញដំណើរចុះមើលស្ថានភាពក្នុងរដ្ឋNorth Carolina នេះ លោក Biden ក៏បានបញ្ជាក់បន្ថែមថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Raleigh ជាមុន ដើម្បីសិក្សា និងស្វែងយល់អំពីព័ត៌មានសង្ខេបផ្សេងៗនៃតំបន់រងគ្រោះពីមន្ត្រីរដ្ឋ និងក្នុងតំបន់ ជាមុនសិន ទើបធ្វើដំណើរតាមអាកាសទៅកាន់ទីក្រុង Asheville ជាក្រោយ។
យ៉ាងណាមិញ លោក Joe Biden បានប្រកាសពីផែនការសម្រាប់ការធ្វើដំណើរនេះ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងផលប៉ះពាល់ដែលទទួលរងដោយខ្យល់ព្យុះ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះពីមន្ត្រីរដ្ឋាភិបាលសហព័ន្ធ និងអភិបាលរដ្ឋ North Carolina លោក Roy Cooper ដែលបានធ្វើដំណើរតាមអាកាសទៅដល់តំបន់Asheville ដែលជាតំបន់រងគ្រោះរួចមក កាលពីថ្ងៃចន្ទ។
បន្ថែមពីនេះ លោក Biden ក៏បាននិយាយថា លោកមានគម្រោងទៅសង្កេតមើលពីស្ថានភាពនៃសហគមន៍ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះនៅរដ្ឋ Georgia និង Florida ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ហើយលោកក៏បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការអះអាងរបស់អតីតប្រធានាធិបតី Donald Trump ដែលថារដ្ឋបាលរបស់លោកមិនអើពើនឹងគ្រោះមហន្តរាយនេះក្នុងថ្ងៃតែមួយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ
ហេតុអ្វីមនុស្សតែងតែនិយាយការពិតពេលស្រវឹង? តោះមកដឹងការបកស្រាយតាមបែបវិទ្យាសាស្រ្ត
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ
យោបល់ទាំងអស់ (0)