TNAOT News
· 10-01
គូស្នេហ៍ល្បីលើបណ្តាញសង្គមអនឡាញក្នុងប្រទេសថៃត្រូវចាប់ខ្លួនពីបទឆបោក លក់មាសមិនសុទ្ធ
#លក់តាមអនឡាញ# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ឆបោក# #ហាងលក់មាស# #ព័ត៍មានអន្តរជាតិ#
5331
អាជ្ញាធរការពារអ្នកប្រើប្រាស់ថៃបានចាប់ខ្លួនគូស្នេហ៍តារាអនឡាញមួយគូ ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំ និងផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្មមិនពិតដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់។ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធឈ្មោះ Kornkanok Suwanbut ហៅថា Mae Tak និងប្តី Kanpon Rueangaram និងបានឆែកឆេរលំនៅដ្ឋាន ដើម្បីរកភស្តុតាងបន្ថែម ខណៈគូស្នេហ៍មួយគូនេះក៏បានបើកហាងមាសមួយកន្លែងក្នុងសង្កាត់ Khong Sam Wa នៃទីក្រុងបាងកក ហើយតែងផ្សាយបន្តផ្ទាល់លក់តាមអ៊ីនធឺណិត ដោយថាមានគ្រឿងលម្អមាសក្រោមស្តង់ដារក្នុងតម្លៃសមរម្យ។ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពី មានជនរងគ្រោះដែលធ្លាប់បានទិញមាសពីហាង Mae Tak ខាងលើនេះ បានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដោយសារហាងមាសដទៃទៀតមិនទទួលទិញមាសដែលពួកគេបានទិញពីហាង Mae Tak ដោយថាជាមាសមិនសុទ្ធ។ក្រោយការឆែកឆេរ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃាត់ខ្លួនអ្នកទាំង២ ទៅផ្តល់ចម្លើយ និងឃុំខ្លួនបណ្តោះអាសន្ន ខណៈជាប់ទោសចំនួន៤ករណី គឺចោទប្រកាន់ពីបទសមគំនិត ក្លែងបន្លំសាធារណៈជន បន្លំឯកសារលក់ រួមគ្នាមានបំណងបង្កឱ្យមានការយល់ច្រឡំទាក់ទងនឹងប្រភពដើម លក្ខខណ្ឌ គុណភាព បរិមាណ ឬបញ្ហាសំខាន់ៗផ្សេងទៀតទាក់ទងនឹងផលិតផល ឬសេវាកម្ម និងការផ្សព្វផ្សាយដែលខុសពីការពិត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)