TNAOT News

· 2024-10-30

អន្ទាក់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារូបករណ៍ទៅប្រទេសចិន

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

3061

នាពេលថ្មីៗនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញល្បិចឆបោកថ្មី ដោយក្នុងនោះ មានក្រុមហ៊ុន និងសេវាកម្មមួយចំនួន បានប្រើប្រាស់ឈ្មោះសាកលវិទ្យាល័យនៅប្រទេសចិន ដើម្បីឆបោកប្រាក់ពីសិស្សិ-និស្សិត ជាពិសេសប្អូនៗដែលទើបប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួចនាពេលថ្មីៗនេះ។ អាហារូបករណ៍សិក្សានៅប្រទេសចិនដែលសាលា ឬភាគីចិនផ្តល់ជូន មិនគិតប្រាក់ ឬសេវាកម្មឡើយ លើកលែងថ្លៃរដ្ឋបាលបន្តិចបន្តួចដែលត្រូវបង់ “ផ្ទាល់” ទៅកាន់សាកលវិទ្យាល័យ។ ដោយឡែកនាពេលថ្មីៗនេះ សមាគមទទួលបានករណីមួយចំនួនពីសិស្ស-និស្សិតអំពីករណីឆបោកពីសំណាក់ក្រុមហ៊ុនរត់ការផ្តល់សេវាកម្មមួយ ដោយយកឈ្មោះសាកលវិទ្យាល័យ ឬវិទ្យាស្ថាន នៅប្រទេសចិន ជាមធ្យោបាយដើម្បីយកថ្លៃសេវាបង់អាហារូករណ៍ចំនួន ៨០០០ដុល្លារ ក្នុងម្នាក់ជាការទិញអាហារូបករណ៍ (មានតិច ឬ ច្រើនជាងនេះ អាស្រ័យលើកម្រិតដែល សិស្ស-និស្សិតជ្រើសរើស) ពីនិស្សិតមួយចំនួន។ ឧទាហរណ៍ជាក់ស្តែង មាននិស្សិតមិនតិចនោះទេ ដែលបានទិញសេវាកម្មបែបនេះ ដោយមានកិច្ចសន្យា ឬលិខិតស្នាមផ្សេងៗ ដោយសន្យាថា សេវាកម្មតម្លៃកម្រិតនេះ នឹងអាចទៅរៀននៅ តំបន់(ខេត្ត/ក្រុង/រដ្ឋធានី) នេះ សាលានេះ ជំនាញនេះ និងមានប្រាក់ខែកម្រិតនេះ។ ក៏ប៉ុន្តែ នៅពេលទៅដល់ប្រទេសចិន ឬមុនពេលចេញដំណើរទៅប្រទេសចិន ក្រុមហ៊ុនបែរជាដោះសារមកកាន់និស្សិតវិញថា សាលានោះ ជំនាញនោះ លក្ខខណ្ឌអាហារូបករណ៍នោះ ដែលបានសរសេរក្នុងកិច្ចសន្យាសេវាកម្ម មិនមានទេ “តម្រូវឱ្យនិស្សិតដែលទិញសេវាកម្ម បង្ខំចិត្តផ្លាស់ប្តូរសាលា ផ្តាស់ប្តូរជំនាញដែលខ្លួនមិនពេញចិត្ត និងមិនត្រូវតាមកម្រិតអាហារូបករណ៍ដែលនិស្សិតត្រូវការជាដើម។ហេតុនេះ ក្នុងករណីដែលសិស្ស-និស្សិតពឹងពាក់សេវាកម្មណាមួយ សូមពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងរងការឆបោក។ បងប្អូនសិស្ស-និស្សិត អាចប្រឹក្សាយោបល់ និងស្វែងយល់អំពីការស្នើសុំអាហារូបករណ៍ដោយខ្លួនឯង តាមរយៈសមាគមនិស្សិត ដោយមិនយកថ្លៃសេវាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស