TNAOT News
· 2024-10-30
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាទៅក្នុងសហគមន៍ចិន
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
3490
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង។ លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង ស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។គួរបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌវិនិយោគ យោងតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រទេសចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា ដែលរួមចំណែកប្រមាណ៨៨% នៃទុនវិនិយោគបរទេសសរុបក្នុងឆ្នាំ២០២៣។ ទុនវិនិយោគពីប្រទេសចិនបានកើនឡើងពីប្រមាណ ១,៧ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដល់ប្រមាណ ៣, ២ ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣»ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣
វ៉េណេហ្ស៊ុយអេឡា ចាប់ខ្លួនមន្ត្រីប្រេង និងឧស្ម័នជុំវិញការស៊ើបអង្កេតអំពើពុករលួយ
ប្រភព៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងក្នុងការផ្ទេរកញ្ចប់សព្វាវុធ ១៨ ពាន់លានដុល្លារឱ្យអ៊ីស្រាអែល
យោបល់ទាំងអស់ (0)