TNAOT News

· 2024-12-12

សែនហួសចិត្ត! យុវជនម្នាក់ជិះម៉ូតូអាសង់ក្រឡុកលេីផ្លូវល្បឿនលឿនដោយមិនញញើតច្បាប់

#ផ្លូវល្បឿនលឿន# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2956

មហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះភ្ញាក់ផ្អើល និងប្រតិកម្មហួសចិត្ត ក្រោយបានឃើញវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពយុវជនម្នាក់ប្រហើនហ៊ានជិះម៉ូតូនៅលើផ្លូវល្បឿនលឿន ដោយប្រើអាកប្បកិរិយាមិនសមរម្យលើកជើងដាក់លើកចង្កូតម៉ូតូ ដៃមានកាន់កាំភ្លើងជ័រ ព្រមទាំងគ្មានមួកគ្មានកញ្ចក់ ធ្វើឲ្យគ្រប់ហាក់សម្ដែងការង្ងើងឆ្ងល់ថាហេតុអ្វីអាចយកម៉ូតូជិះលើផ្លូវល្បឿនលឿនបាន។

នេះបើយោងតាមការបង្ហោះចែកចាយក្នុងគណនី Facebook មួយឈ្មោះ Keo Bora បានបង្ហាញពីវីដេអូនៃសកម្មភាពមិនគប្បីនេះអមជាមួយខ្លឹមសារថា៖ «ឆ្ងល់ថាចូលតាមណា? ទិសដៅពីកំពង់ស្ពឺកេីតមកភ្នំពេញ​ សមត្ថកិច្ចខាងផ្លូវល្បឿនលឿនសូមជួយមេីលផង​ ទង្វេីរបែបនេះគ្រោះថ្នាក់ខ្លាំងណាស់​ ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២៤​ វេលាម៉ោង៤:១៥នាទីល្ងាច»។

ក្រោយពីបានឃើញបែបនេះហើយគ្រប់គ្នាបានចូលទៅចែករំលែកព្រោងព្រាត ព្រមទាំងបានលើកជាមតិហួសចិត្តថាហេតុអ្វីម៉ូតូប្រភេទអាសង់ ១២៥cc អាចជិះលើផ្លូវល្បឿនលឿនបាន ហើយអាចចូលតាមរបៀបណា ខណៈផ្លូវនេះអាចឲ្យម៉ូតូចាប់ពី ៥០០cc ទើបអាចជិះបាន ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការណ៍ស្រាវជ្រាវរកមុខបុគ្គលល្មើសច្បាប់ដើម្បីអប់រំណែនាំផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស