TNAOT News

· 01-24

Jennie Blackpink ត្រៀមទម្លាក់អាល់ប៊ុមទោលដំបូងរបស់ខ្លួន និងមានអ្វីពិសេសជូនដល់អ្នកគាំទ្រ

#blackpink# #អាល់ប៊ុមថ្មី# #NEW NEWS# #អ្នកគាំទ្រ# #ចំនុចពិសេស# #កម្សាន្ត# #តារាអន្តរជាតិ# #Jennie#

2170

អ្នកគាំទ្រអន្ទះសាររង់ចាំអ៊ុតមើលបទថ្មីរបស់តារាស្រី Jennie សមាជិកក្រុម Blackpink បន្ទាប់ពីនាងបានចេញ Trailer សម្រាប់គម្រោងពេញមួយអាល់ប៊ុមដំបូងរបស់នាងមានចំណងជើងថា Ruby ដែលនឹងមកដល់នៅថ្ងៃទី ៧ ខែមីនាខាងមុខនេះ។ អាល់ប៊ុមទោលដំបូងរបស់តារាK-pop រូបនេះក៏មានការសហការគ្នាជាមួយតារាជាច្រើនទៀតដូចជា Dua Lipa, Doechii និង Childish Gambinoជាដើម ។

 

តារាស្រីវ័យ ២៩ ឆ្នាំដែលកំពុងបញ្ចេញឯតទគ្គកម្មតាមរយៈផលិតកម្ម Odd Atelier ផ្ទាល់ខ្លួនតាមរយៈភាពជាដៃគូជាមួយនឹង Columbia Records ក្នុងបទ Mantra ដែលជាអាល់ប៊ុមទោលកាលពីខែតុលា។

 

ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គមនាងបានពន្យល់ថា៖ អាល់ប៊ុមរបស់ខ្ញុំនឹងមានសំឡេងខុសប្លែកពីគេ។ បទបន្ទាប់របស់ខ្ញុំនឹងមានសំឡេងខុសពីបទ Mantra ខ្ញុំមានអារម្មណ៍ថាគ្រប់ជំហាននឹងខុសប្លែកពីគេ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Billboard Jennie បានសារភាពថា ដំបូងឡើយនាងពិបាកថតអាល់ប៊ុមនៅ Los Angeles ដោយសារតែនាងត្រូវទៅធ្វើការជាមួយមនុស្សថ្មីៗជាច្រើននៅក្នុងបរិយាកាសដែលមិនធ្លាប់ស្គាល់។ ទោះជាយ៉ាងណាអាល់ប៊ុមទោលដំបូងរបស់នាង នឹងត្រូវចេញជាផ្លូវការសម្រាប់អ្នកគាំទ្រខ្លួននាថ្ងៃទី៧ ខែ មីនា ឆាប់ៗខាងមុខនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)