
TNAOT News
· 01-24
ស្រ្តីជនជាតិចិនម្នាក់បានស្លាប់ដោយសាររថភ្លើងបុក ពេលកំពុងថតរូបនៅកោះHokkaidoប្រទេសជប៉ុន
#រថភ្លើងបុក# #ប្រទេសជប៉ុន# #NEW NEWS# #ព័ត៌មាន# #ជនជាតិចិន# #ស្លាប់# #ព័ត៍មានអន្តរជាតិ#
2903
អ្នកទេសចរហុងកុងម្នាក់បានស្លាប់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីត្រូវរថភ្លើងបុក ខណៈពេលដែលត្រូវបានគេរាយការណ៍ថាកំពុងថតរូបនៅលើផ្លូវដែក។ ភ្ញៀវទេសចរម្នាក់មកពីតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិនបានបាត់បង់ជីវិតនៅក្នុងទីក្រុង Otaru កោះHokkaido ប្រទេសជប៉ុន បន្ទាប់ពីត្រូវបានរថភ្លើងបុកកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតផ្លូវរថភ្លើងឆ្លងកាត់លើខ្សែ JR Hakodate Line ។ នារីរងគ្រោះត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរតាមដងផ្លូវថតរូបសមុទ្រជាមួយស្មាតហ្វូនរបស់នាង នៅពេលដែលនាងត្រូវរថភ្លើង Airport Express យ៉ាងលឿនដែលធ្វើដំណើរពី Otaru ទៅអាកាសយានដ្ឋាន New Chitose ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា អ្នកទេសចរអាយុ៦១ឆ្នាំរូបនេះត្រូវបានគេបញ្ជាក់ថាស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ។ គ្រោះថ្នាក់នេះបានរំខានដល់សេវាកម្មរថភ្លើងអស់រយៈពេលប្រមាណជា១ម៉ោងកន្លះ ដែលធ្វើឱ្យប៉ះពាល់ដល់រថភ្លើងចំនួន១៩គ្រឿង។
អគ្គកុងស៊ុលចិនប្រចាំទីក្រុង Sapporo បានបញ្ជាក់ថា ខ្លួនបានទាក់ទងទៅអាជ្ញាធរជប៉ុនភ្លាមៗ ដើម្បីប្រមូលព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះ។ ស្ថានកុងស៊ុលកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងកំពុងទាក់ទងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយចាំបាច់ដល់គ្រួសារជនរងគ្រោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)