
TNAOT News
· 01-25
នៅថ្ងៃចូលឆ្នាំចិនតើត្រូវឲ្យអាំងប៉ាវអ្នកណាខ្លះ ហើយអាំងប៉ាវមានន័យដូចម្តេច?
#អាំងប៉ាវ# #បុណ្យចូលឆ្នាំចិន# #NEW NEWS# #ព័ត៌មាន# #អ្នកណាខ្លះ# #ឪពុកម្តាយ# #ព័ត៍មានអន្តរជាតិ#
4697
អាំងប៉ាវ ដែលជាភាសាចិនហៅថា “Hongbao” គឺជាលុយដែលគេដាក់ក្នុងកញ្ចប់ពណ៌ក្រហម ហើយប្រគល់ទៅអោយកូនចៅពីសំណាក់ចាស់ទុំ ដែលជាប្រពៃណីរបស់ប្រជាជនចិនតាំងពីបុរាណកាលមកម្លេះ។
តាមពិតទៅ សារសំខាន់នៃអាំងប៉ាវ គឺស្ថិតនៅលើក្រដាសពណ៌ក្រហម មិនមែនលុយដែលនៅខាងក្នុងទេ។ ការដាក់លុយនៅក្នុងស្រោមសំបុត្រពណ៌ក្រហម គឺមានន័យថា ផ្ដល់សេចក្ដីសុខសប្បាយ និងជាការជូនពរដល់អ្នកទទួល។ តាមប្រពៃណីទំនៀមទម្លាប់ចិន ប្រសិនបើអ្នកចាប់ផ្ដើមរកលុយបានហើយ នោះជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។
ទន្ទឹមនោះ ក៏មានសាច់ញាតិជិតស្និទ្ធ ដូចជាឪពុកម្តាយ និងជីដូនជីតា នឹងបន្តផ្តល់អាំងប៉ាវដល់អ្នក ទោះជាអ្នករៀបការហើយក៏ដោយ ដែលជានិមិត្តសញ្ញានៃក្តីស្រឡាញ់ និងជាការជូនពរជ័យរបស់ពួកគេ។ចំពោះអ្នកដែលត្រូវឲ្យអាំងប៉ាវមានដូចជា ទី១. ចំពោះមនុស្សចាស់ជាងអ្នក ទី២. ចំពោះមនុស្សក្មេងជាង ដូចជា កូនៗរបស់មិត្តភក្ដិ សាច់ញាតិ និងសហការីរបស់អ្នក ទី៣. ចំពោះកូនៗរបស់អ្នក ទី៤. ចំពោះបុគ្គលិកនិយោជិតរបស់អ្នក ទី៥. ចំពោះកូនចៅរបស់អ្នកស្គាល់គ្នា ដែលអ្នកអាចនឹងជួបនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)