TNAOT News

· 01-25

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥

#ប្រទេសថៃ# #Donald Trump# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #គុណភាពខ្យល់# #ព័ត៌មានសង្គម#

4531

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រាជរដ្ឋាភិបាលកម្ពុជាអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥ នេះ នៅវិមាន៧មករា។

២. អបអរសាទរ! កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដារទេសចរណ៍អាស៊ាន នៅក្នុងវេទិកា«ទេសចរណ៍អាស៊ានលើកទី២៨»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អបអរសាទរដែលកម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ "ទេសចរណ៍អាស៊ានលើកទី២៨" ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។

៣. ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡើងវិញ

ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជា ណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត ជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។  

៤. លោក Trump បានចុះទៅពិនិត្យតំបន់រងគ្រោះមហន្តរាយនៅ North Carolina និង California ជាលើកដំបូងនៃអាណត្តិទី២

ប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅកាន់ភាគខាងលិចនៃរដ្ឋ North Carolina ដែលរងការវាយប្រហារដោយព្យុះសង្ឃរា និងភ្លើងឆេះព្រៃនៅ Los Angeles កាលពីថ្ងៃសុក្រនេះ(ម៉ោងនៅអាម៉េរិក) ដែលជាដំណើរបេសកកម្មលើកដំបូងនៃរដ្ឋបាលរបស់លោកសម្រាប់អាណត្តិទីពីរក្នុងនាមជាប្រធានាធិបតីអាម៉េរិកទៅកាន់តំបន់រងគ្រោះ ដោយសារបញ្ហានយោបាយខ្លះបានរារាំងដល់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដ៏សាហាវនោះ។

៥. អនុប្រធានាធិបតី JD Vance សម្រេចបោះឆ្នោតស្មើភាពគ្នាដើម្បីបញ្ជាក់សមត្ថភាពលោក Hegseth ជារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋការលោក Trump

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់បេក្ខភាពរបស់លោក Pete Hegseth ក្លាយជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកនៅថ្ងៃសុក្រនេះ (ម៉ោងនៅអាម៉េរិក) ក្នុងការបោះឆ្នោតក្នុងព្រឹទ្ធសភាដែលចំណាយពេលរហូតដល់កណ្តាលអធ្រាត្រ។

៦. យុទ្ធសាស្រ្តសម្បទានលើសេវាធ្វើដំណើរឥតគិតថ្លៃក្រោយពីដឹងថាសាលារៀនរាប់រយត្រូវបិទទ្វា និងបុគ្គលិកសុំធ្វើការពីផ្ទះនៅក្រុងបាងកក

អាជ្ញាធរថៃបានប្រកាសឲ្យដំណើរដោយការសេវាដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកកដោយមិនគិតថ្លៃសម្រាប់សប្តាហ៍ក្រោយនេះ ដែលជាយុទ្ធសាស្ត្រចុងក្រោយបង្អស់ដើម្បីព្យាយាមដោះស្រាយកម្រិតបំពុលបរិយាកាសដែលកំពុងកើនឡើងឥតឈប់ឈរ បន្ទាប់ពីទទួលដំណឹងថាមានសាលារៀនរាប់រយត្រូវបានបិទទ្វា និងបុគ្គលិកជាច្រើននាក់ស្នើសុំធ្វើការពីផ្ទះ ឬពីចំងាយទៅវិញ។

៧. ក្មេងប្រុសអាយុ១៣ឆ្នាំ ម្នាក់បានស្លាប់ ក្រោយឪពុកបោះចូលសមុទ្រអំឡុងពេលកំពុងជិះទូកល្បឿនលឿននៅថៃ

បុរសជនជាតិរុស្សីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបោះកូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនចូលទៅក្នុងសមុទ្រនៅ Phanngga ប្រទេសថៃបណ្តាលឱ្យក្មេងប្រុសនោះស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតកោះ Rae ក្នុងស្រុក Khura Buri ខណៈដែលអ្នកទេសចរនិងបុគ្គលិកទូកល្បឿនលឿនរាយការណ៍ទៅប៉ូលិសនៅម៉ោងប្រហែល ៤ រសៀលកាលពីថ្ងៃពុធ។

៨. កម្ពុជា និងសហរដ្ឋអាមេរិកប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្ស រីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី នាឆ្នាំកន្លងទៅ។

៩. ឃាត់ខ្លួនស្ត្រីម្នាក់ក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជាលួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

នាយកដ្ឋានបានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា(EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា។  

១០. ក្រសួងសុខាភិបាលណែនាំ ៧ចំណុចដល់សាធារណជន ដើម្បីការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI) ជា ៦កម្រិត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស