Cambo-China

· 03-01

កម្ពុជា-ចិន ពិភាក្សាពីជំហានយុទ្ធសាស្រ្តគួរអនុវត្ត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំង២ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2631

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Zhong Jie អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ ក្នុងជំនួបនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានមានលើកឡើងពី អនុស្សរណៈយោគយល់ (MoU) ស្តីពី "កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត" ដែលធនាគារជាតិនៃកម្ពុជា បានចុះជាមួយ ក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធបាគង និងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល បានស្នើឲ្យភាគីបន្តការគាំទ្រដល់ការកសាងសមត្ថភាពនិស្សិត និងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សានៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាពបញ្ចូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស