Cambo-China

· 03-03

កម្ពុជា-ចិន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2436

ថ្នាក់ដឹកនាំការទូតកម្ពុជា និងចិន បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ការបញ្ជាក់នេះធ្វើឡើង នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការសម្តែងការគួរសមរបស់ ឯកឧត្តម ស៊ុន វៃតុង អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួង។ ថ្នាក់ដឹកនាំកម្ពុជា និងចិន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឲ្យកាន់តែស៊ីជំរៅ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិន និងកម្ពុជា ជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក ហើយទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម ហើយការទុកចិត្ត ប្រៀបដូចជា ដើមឈើដែលចាក់ឫសក្នុងដីដ៏រឹងមាំ ហើយមានជួយគ្នាទៅវិញទៅមក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស