TNAOT News

· 03-12

អាជ្ញាធរមីយ៉ាន់ម៉ា ធ្វើការរឹបអូសបានឈើខុសច្បាប់ជាង ៤១តោនត្រឹមរយៈពេលតែ១សប្តាហ៍

#NEW NEWS# #សង្គម# #ឈើខុសច្បាប់# #អាជ្ញាធរ​# #ព័ត៌មានសង្គម# #មីយ៉ាន់ម៉ា# #សហគមន៍#

2535

អាជ្ញាធរមីយ៉ាន់ម៉ា បានបើកការស៊ើបអង្កេត និងតាមដានរហូតឈានដល់ការរឹបអូសបានឈើខុសច្បាប់ជាង ៤១តោន នៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥នេះ។


ជាក់ស្តែង ចាប់តាំងពីចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិនា មកអាជ្ញាធររឹបអូសបានឈើប្រណិតជាង ១០តោន ឈើប្រភេទដើមធំៗជាង ១០តោន និងឈើប្រភេទផ្សេងទៀតជាង ២១តោន។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរឈើខុសច្បាស់នេះដែរ អាជ្ញាធរមីយ៉ាន់ម៉ា ក៏ឃាត់ខ្លួនបានជនល្មើសចំនួន ១០នាក់ រថយន្តចំនួន ៣គ្រឿង រួមនឹងម៉ាស៊ីនអារឈើ។អំឡុងពេលដែរ នាយកដ្ឋានព្រៃឈើរបស់ប្រទេសមីយ៉ាន់ម៉ា បាននឹងកំពុងបង្ក្រាបការកាប់ឈើខុសច្បាប់ និងការជួញដូរអនុផលព្រៃឈើខុសច្បាប់ តាមរយៈវិធានការផ្សេងៗ រួមទាំងប្រព័ន្ធត្រួតពិនិត្យ និងការរាយការណ៍តាមសហគមន៍នានាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស