
TNAOT News
· 03-12
ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស បង្ហាញមោទកភាពខ្ពស់ចំពោះអត្តពលិកគុនល្បុកតោវ័យក្មេងបង្ហាញភាពអង់អាចដណ្ដើមមេដាយក្នុងព្រឹត្តការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ
#TNAOT SPORT# #សង្គម# #ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន# #ព័ត៌មានសង្គម#
2733
ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ចាត់ទុកព្រឹត្តការណ៍ប្រកួកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ជាវិថីសម្រួចសមត្ថភាពសិស្សគុនល្បុកតោ និងជាការអភិរក្ស និងថែរក្សាមរតកក្បាច់គុនមួយនេះឲ្យនៅគង់វង្ស។
ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ បានលើកឡើងថា គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងវិញដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិនៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី និងបានវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។
យ៉ាងណាមិញ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តអស់រយៈពេល៣ថ្ងៃនេះ ជាលទ្ធផលជ័យលាភីលើវិញ្ញាសចំនួន១៨ រួមមាន៖ ចំណាត់ថ្នាក់លេខ១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស៥ និងសំរឹទ្ធ១, លេខ២ សាលាគុន អង្គរមានឫទ្ធិ៍ ទទួលបានមេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ២, លេខ៣ សាលាគុនល្បុក្កតោតារាជ ទទួលបានមេដាយមាស៣ និងសំរឹទ្ធ១, លេខ៤ សាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានមេដាយមាស២ និងសំរឹទ្ធ២ ខណៈ៥សាលាគុនផ្សេងទៀតទទួលបានមេដាយមាសម្នាក់១វិញ្ញាសាដូចៗគ្នា។
គួរឱ្យដឹងថាការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល ៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ ១០៥នាក់, កីឡាការិនី ៥៥នាក់, មន្ត្រីបច្ចេកទេស ៤០នាក់, ក្រុមការងារស្ម័គ្រចិត្ត ១០នាក់ និងមាន ២៩សាលាគុនចូលរួម។ វិញ្ញាសាដាក់ឱ្យប្រកួតមាន ២៩វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធនារី ៤វិញ្ញាសា ប្រយុទ្ធបុរស ៧វិញ្ញសា សម្ដែងឯកត្តជន ៦វិញ្ញាសា និងសម្ដែងក្រុម៣នាក់ មាន១វិញ្ញសា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា
គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា
អាថ៌កំបាំងអ្នកមាន! អ្នកមានកាន់តែមាន ព្រោះគេចូលចិត្តយកលុយវិនិយោគលើ ៣ នេះ
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
យោបល់ទាំងអស់ (0)