
TNAOT News
· 03-13
លោក Tommy Kim បកស្រាយលើការិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គម លើការចាប់គូអន្តរជាតិ ក្រោយប៊ុន សុធា ផុសប៉ុន្មានឃ្លា
#លោក Tommy Kim# #TNAOT SPORT# #កីឡា# #ប៊ុន សុធា# #ប្រដាល់ខ្មែរ#
3031
លោក Tommy Kim ប្រធាន IPCC Kun Khmer បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញថា លោកបានឃើញការផុសរបស់អ្នកលេងជង្គង់ពិស ប៊ុន សុធា អំពីកីឡាកររុស្សីម្នាក់ ដែលទើបប្រកួតជាមួយរូបគេសន្លប់ក្នុងទឹកទី១ ហេតុអ្វីបានជាប្រធានចាប់គូប្រកួត តម្រូវឲ្យកីឡាបរទេសដែលចាញ់ក្រោមស្នៀតរបស់ប៊ុន សុធា ត្រូវប៉ះជាមួយកីឡាករ អេ អាំម៉ារីន។
ឆ្លើយតបទៅនឹងឃ្លាដែលបានលើកឡើងពីប៊ុន សុធា និងបណ្ដាអ្នករិះគន់លើបណ្ដាញសង្គមហ្វេសបុក លោក Tommy Kim បានបញ្ជាក់ថា ការប្រកួតនេះ គឺមានរយះពេល 8ខែរួចមកហើយ ដូច្នេះការហ្វឹកហាត់ ការឡើងគីឡូ របស់កីឡាករម្នាក់ៗ ក៏មានការប្រែប្រួលផងដែរ ឬមួយកីឡាករម្នាក់ដែលធ្លាប់វាយចាញ់ហើយ ត្រូវបានហាមឡើងប្រកួតអស់មួយជីវិតឬ?
លោកបានបញ្ជាក់អំពីមូលហេតុបន្ថែមថា កីឡាករ អេ អាំម៉ារីន គឺត្រូវបានមកជំនួសអ្នកលេងគុនខ្មែរផ្សេងទៀតទេ ដោយសារកីឡាករគុនខ្មែរម្នាក់ ដែលលោកបានចាប់គូរមកយូរហើយ ត្រូវមានការប្រែប្រួលមិនឡើងប្រកួតវិញ ទើបលោកតម្រូវ ដាក់ឱ្យកីឡាករ អេ អាំម៉ារីនមកជំនួសទាំងតក់ក្រហល់បែបនេះ។
លោក Tommy Kim បានលើកឡើងយ៉ាងដូច្នេះថា៖ “យោងតាមមតិបងប្អូនដែលស្រលាញ់និងគាំទ្រគុនខ្មែរ ខ្ញុំសំរេចប្តូរកីឡាកររូបនេះចេញដោយរៀបអ្នកថ្មីមកជំនួសវិញ ខ្ញុំសូមអភ័យទោសនិងអរគុណចំពោះការគាំទ្រនិងស្រលាញ់របស់បងប្អូនអ្នកគាំទ្រគុនខ្មែរ បេះដូងអ្នកគាំទ្រគុនខ្មែរ គឺជាបេះដូងរបស់ខ្ញុំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន
បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត
យោបល់ទាំងអស់ (0)