
TNAOT News
· 04-19
រញ្ជួយដីកម្រិតស្រាលជាច្រើនកន្លែង អង្រួនប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃសៅរ៍ ធ្វើឲ្យញ័រដល់តំបន់ភាគខាងជើង និងខាងលិចប្រទេសថៃ
#ប្រទេសថៃ# #ប្រទេសមីយ៉ាន់ម៉ា# #NEW NEWS# #ព័ត៌មាន# #ការញ្ជួយដី# #ព័ត៍មានអន្តរជាតិ#
2448
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួនពីរដែលមានកម្រិត ៤.៤រ៉ិចទ័រ និង ៤.២រ៉ិចទ័រត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃសៅរ៍នេះ។
នាយកដ្ឋានអង្កេតការរញ្ជួយដីបានរាយការណ៍ថា ការរញ្ជួយដីលើកដំបូងបានកើតឡើងនៅម៉ោង ១២៖៣៤ ព្រឹកនៅប្រទេសមីយ៉ាន់ម៉ា ដែលមានកម្រិត ៤.៤ រ៉ិចទ័រ និងជម្រៅ ១០គីឡូម៉ែត្រ។ ការរញ្ជួយដីលើក២បានកើតឡើងនៅម៉ោង ១៖២៥នាទីព្រឹកនៅប្រទេសមីយ៉ាន់ម៉ាដែលមានកម្រិត ៤.២ រ៉ិចទ័រនិងជម្រៅ ១០គីឡូម៉ែត្រ។ អ្នកស្រុកនៅតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសថៃត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ញ័រពីការរញ្ជួយដីទាំងពីរ។ នាយកដ្ឋានបាននិយាយថា មិនមានរបាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃនោះទេ។
ទោះបីជាការរញ្ជួយដីក្នុងកម្រិតនេះជាទូទៅមិនបង្កការខូចខាតរចនាសម្ព័ន្ធដល់អគារដែលរចនាឡើងតាមស្តង់ដារទំនើបក៏ដោយ អគារចាស់ៗ ឬរចនាសម្ព័ន្ធទន់ខ្សោយអាចរងការខូចខាតតិចតួច ដូចជាជញ្ជាំងប្រេះ ឬសម្ភារៈមួយចំនួនដួលរលំជាដើម។ នាយកដ្ឋានបានបន្ថែមថា ក្រៅពីការរញ្ជួយដីទាំងពីរនេះ ការរញ្ជួយដីតូចៗចំនួន ៥ ដែលមានកម្រិតចាប់ពី ២.៣រ៉ិចទ័រ ដល់ ២.៩ រ៉ិចទ័រ ក៏ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរនៅព្រឹកថ្ងៃសៅរ៍៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)