TNAOT News

· 04-20

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជួយឲ្យប្រជាជនខ្មែរស្គាល់ពីវប្បធម៌ និងយុវជនស្គាល់ភាពអត់ធ្មត់

#អង្គរសង្រ្កាន្ត# #ព្រឹត្តិការណ៍# #NEW NEWS# #សង្គម# #យុវជន# #ព័ត៌មានសង្គម# #វប្បធម៌#

2455

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនត្រឹមតែផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរបានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរតែប៉ុណ្ណោះទេ កម្មវិធីនេះក៏បានផ្តល់ឱកាសការងារស្ម័គ្រចិត្តដល់យុវជនកម្ពុជាក្នុងការអនុវត្តជាក់ស្តែង ដែលធ្វើឱ្យយុវជនមានភាពតស៊ូ អត់ធ្មត់ និងស្គាល់ខ្លួនឯងកាន់តែច្បាស់ នូវចំណេះជំនាញ ព្រមទាំងទេពកោសល្យរបស់ខ្លួន។

តាមរយៈការចូលរួមការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះផងដែរ នឹងអាចជួយឲ្យយុវជនកម្ពុជាពិតជាមានមោទកភាពដែលជាអ្នកស្ម័គ្រចិត្ត។ យុវជនកម្ពុជាសប្បាយចិត្តជួយដល់ប្រទេសជាតិ ដោយរួមគ្នា រីកចម្រើនទាំងអស់គ្នា។

អង្គរសង្ក្រាន្ត ជាសក្ខីភាពនៃជំនួបដ៏មានអត្ថន័យរវាងមរតកវប្បធម៌រូបី និងអរូបី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីនៃតំបន់ប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា បានឆ្លុះបញ្ចាំងពីគុណតម្លៃយ៉ាងធំធេងលើផ្នែកវប្បធម៌ អរិយធម៌ខ្មែរ។

គួរបញ្ជាក់ផងដែរថា រយៈពេល ០៣ ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានគាស់កកាយនូវមរតកវប្បធម៌អរូបីរបស់ខ្មែរជាច្រើនទម្រង់ មកបង្ហាញជាផ្ទាំងទស្សនីយភាពជូនដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា ព្រមទាំងបានឈ្វេងយល់ដោយផ្ទាល់នៅលើទឹកដីអង្គរដែលជាសម្បត្តិវប្បធម៌រូបី។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការបង្កើតឱកាសឱ្យគ្រប់កោសិកានៃសង្គម បានចូលរួមថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយក្នុងនាមជាម្ចាស់កេរតំណែលដ៏ផូរផង់ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកាន់តែខ្ទរខ្ទារទៅកាន់សកលលោកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស