Pisey trip

· 04-29

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

#ចំណេះដឹង# #Inspiration Stories# #ចូលឆ្នាំ#

2628

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាបុណ្យមួយដែលមានបរិយាកាសសប្បាយរីករាយជាងបុណ្យណាៗទាំងអស់ក្នុងជាតិខ្មែរយើង ហើយប្រជាជននៅតាមតំបន់នីមួយៗតែងតែទន្ទឹងរង់ចាំថ្ងៃបុណ្យនេះមកដល់ដើម្បីបាន ឈប់សម្រាក ជួបជុំគ្រួសារ លេងល្បែងប្រជាប្រិយ ធ្វើបុណ្យទៀន ព្រមទាំងស្រង់ព្រះរស់ផងដែរ ប៉ុន្តែយ៉ាងក៏ដោយ អំឡុងពេលពិធីបុណ្យចូលឆ្នាំមកដល់ ក៏មានរឿងហេតុជាច្រើន ដែលធ្វើឱ្យ សប្បាយក្លាយជាទុក្ខទៅវិញ ដូច្នេះដើម្បីចូលឆ្នាំឱ្យសប្បាយរីករាយពីដើមដល់ចប់ យើងគួរ :

(រូបតំណាង)

 ១. មុនធ្វើដំណើរទៅស្រុក គួរពិនិត្យមើលកុងតាក់ភ្លើង ភ្លើងចង្រ្កាន ទឹក ឬបិទឌីសង់ទ័រ និងប្រាកដថា ខ្លួនមិនបានប្រហែសលើចំណុចទាំងនេះ។

 ២. របស់មានតម្លៃ គួរយកតាមខ្លួន ដូចជាកុំព្យូទ័រជាដើម ទោះយកទៅមិនបានធ្វើអ្វីសោះក៏ដោយ ព្រោះអំឡុងពេលនេះ បន្ទប់ដែលយើងរស់នៅ មានសភាពស្ងាត់ ងាយស្រួលដល់ជនឆ្លៀតឱកាសចូល។ (សម្រាប់អ្នកនៅផ្ទះជួល)

៣. ធ្វើដំណើរតាមផ្លូវ កុំក្លាហាន កុំជោរតាមគេ និងត្រូវមានអធ្យាស្រ័យខ្ពស់ យើងត្រូវគិតថា យើងមានបងប្អូន មានពុកម៉ែចាំផ្លូវ និងបារម្ភពីយើង ដូច្នេះកុំព្យាយាមបើកបរដោយមិនគិតពីសុវត្ថិភាពខ្លួនឯង។

៤. ត្រូវលេងតែជាមួយអ្នកណា ដែលគេចង់លេងជាមួយយើងបានហើយ កុំឱ្យនាំទុក្ខដល់ខ្លួន ។ មនុស្សខ្លះលេងមិនប្រកាន់ មនុស្សខ្លះទៀតប្រកាន់ខ្លាំង បើមើលទៅគេមិនចង់លេងជាមួយយើង យើងកុំលេងជាមួយគេ ព្រោះអាចធ្វើឱ្យគេជេរ ឬប្ដឹងក៏ថាបាន។

៥. កុំលេងបន្លំ ចាប់ ស្ទាប អង្អែល លូកលាន់ ព្រោះជាទង្វើអសីលធម៌ និងខុសច្បាប់ផងដែរ បើភ្លេចខ្លួនមួយភ្លេតអ្នកអាចនឹងក្លាយទៅជាអ្នកទោសក៏ថាបាន ។

៦. ផឹកស៊ីឱ្យចេះរត់ខ្លះ កុំព្រោះតែចង់ឈ្នះចាញ់ ធ្វើឱ្យពិបាកដល់ខ្លួន ស្រវឹង គ្រប់គ្រងស្មារតីមិនបាន បង្កជាហិង្សា ឬកើតភាពក្លាហានក្នុងខ្លួន បើកបរទាំងស្រវឹង ។

៧. កុំចាយលើសកំណត់ ដ្បិតប្រាក់ខែមួយខែ មិនមែនចាយតែ៣ថ្ងៃ នៅក្នុងថ្ងៃចូលឆ្នាំនោះទេ យើងនៅមានបន្ទុកជាច្រើនទៀតដែលត្រូវគិតគូរ ។

៨. ព្យាយាមស្និទ្ធស្នាលជាមួយគ្រួសារឱ្យបានច្រើន ព្រោះយើងមិនងាយមានវេលាណាជួបជុំគ្នាល្អដូចពេលនេះឡើយ បើមិនល្អូកល្អឺននឹងបងប្អូនឯងទេ ថ្ងៃក្រោយអ្នកនឹងមានវិប្បដិសារី ។

ដោយក្ដីស្រឡាញ់ពីខ្ញុំ កវី ជើងព្រៃ-kakvey cheung prey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)