នារីវត្តភ្នំ

· 05-01

សុញសាញ-Disappointed

#ចំណេះដឹង# #សុញសាញ# #ចំណេះដឹងទូទៅ#

2055

“កាំបិតមុតបាន ត្រូវតែឆ្លងកាត់ការសំលៀង មនុស្ស អាចមានចិត្តរឹងមាំបានទាល់ត្រូវឆ្លងកាត់កំហុសឆ្គងជាមុន សិន”។


នៅពេលមានកំហុសតែងទទួលនូវការឈឺចាប់ និងការ ស្តាយក្រោយដោយចៀសមិនផុត។ យកឈ្នះការឈឺចាប់ ទាល់តែស៊ាំនឹងការឈឺចាប់ ឈ្នះការឈឺចាប់នាំឱ្យលែងខ្លាច ការឈឺចាប់ មានភាពក្លាហានហើយក្លាយជាមនុស្សរឹងមាំ។


អ្នកនិពន្ធជនជាតិបារាំង តេអូដរ (Teodore) បាននិយាយថា “អ្នកដែលមិនធ្វើអ្វីសោះទើបមិនចេះខុស”។ និយាយមិនដូចធ្វើ ពេលធ្វើពេលខ្លះខុស ពេលខ្លះត្រូវ។ មនុស្ស ដែលខ្លាចកំហុស គឺជាមនុស្សខ្វះភាពក្លាហានក្នុងការទទួលខុស តែហ៊ានទទួលតែត្រូវ។ ខ្វះភាពក្លាហានក្នុងការសម្រេចចិត្ត សុញសាញ មិនដាច់ស្រេច ស្តាយមុខ ស្តាយក្រោយ ប្រៀប ដូចទូកនៅលើផ្ទៃសមុទ្រដែលគ្មានអ្នកបញ្ជា។


មនុស្សខ្លាចមិនធ្វើ មនុស្សដែលធ្វើគឺមិនខ្លាច ចំណែក ឯមនុស្សសុញសាញ មិនខ្លាចតែក៏មិនធ្វើ ពេលឱកាសផុតទៅ ក៏គិតស្តាយ ហើយបានត្រឹមតែចំណាយពេលវេលាឱ្យកន្លង ទៅដោយឥតន័យ។ មនុស្សខ្លាចខុស ព្រោះខ្វះភាពក្លាហាន ខ្វះភាពក្លាហានព្រោះគ្មានទំនុកចិត្ត គ្មានទំនុកចិត្តព្រោះខ្វះ ការត្រៀមទុក ខ្វះការត្រៀមទុក ដោយសារខ្វះចំណេះដឹង ឬ ព័ត៌មានមិនគ្រប់គ្រាន់។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)