TNAOT News

· 05-02

បណ្តុំព័ត៌មានថ្មីៗ ឬTNAOT Update ប្រចាំថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

4500

១. កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទហិង្សាដោយចេតនា

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាក Ford Raptorដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង) ហេតុការណ៍កើតឡើងនៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៣០នាទី ។ 

២. ក្រសួងទេសចរណ៍គាំទ្រគម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» ដើម្បីសាទរព្រឹត្តិការណ៍សមរាត្រីនៅខែកញ្ញា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងថត MV របាំកាយវិការថ្មីមួយក្រោមចំណងជើង «អប្សរាយសោធរបុរៈចក្រភពអង្គរ» ដែលជាស្នាដៃរបស់ក្លឹបសិល្បៈអប្សរា២៥ដួង។ ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសមាជិកក្លឹបបានចូលជួបឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីគោរពជម្រាបជូនអំពីគម្រោងនេះនិងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។ 

៣. រដ្ឋមន្រ្តីក្រសួងអប់រំ៖ ណែនាំឱ្យមានការចងក្រងនូវបទពិសោធសិស្សពូកែ ដើម្បីចែករំលែកទៅកាន់សិស្សដ៍ទៃទៀត

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តអោយមន្រ្តីពាក់ព័ន្ធនៅតាមរាជធានី-ខេត្ត បន្តធ្វើការចងក្រងបទពិសោធសិស្សដែលរៀនពូកែ និងជាប់ជាលាភីសិស្សពូកែទូទាំងប្រទេស ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។

៤. កីឡាករបាល់ទាត់មួយរូបបានស្លាប់ចោលប្រពន្ធនិងកូនទើបអាយុ២ខែ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅ

កីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបឈ្មោះ វីត ពាក់លេខ២២ របស់ក្រុម KC Football Club បានបាត់បង់ជីវិតចោលក្រុមគ្រួសារ ប្រពន្ធនិងកូនដែលទើបមានអាយុ២ខែ ក្រោយពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។  

៥. ករណីឆ្លងមេរោគអង់ត្រាក់មួយករណីទៀតបានរកឃើញនៅថៃ ខណៈអ្នកប្រឈមនឹងការឆ្លងកើនដល់ជាង ៦០០ នាក់  

ករណីមេរោគ អង់ត្រាក់ (Anthrax) ក្នុងខេត្តមុគដាហាន ប្រទេសថៃបានកើនឡើងដល់ ២ នាក់ ស្លាប់ម្នាក់ និងសង្ស័យអ្នកជំងឺម្នាក់ក្នុងចំណោម ៣ នាក់បានធ្វើតេស្តវិជ្ជមាន។ ករណីថ្មីនេះនាំឲ្យចំនួនករណីឆ្លងមេរោគឆ្លងក្នុងស្រុកដូនតាន់កើនឡើង។ លទ្ធផលវិជ្ជមានត្រូវបានបញ្ជាក់តាមរយៈវិធីសាស្ត្រ RT-PCR ដោយលទ្ធផលតេស្តសម្រាប់អ្នកសង្ស័យពីរនាក់ដែលនៅសេសសល់ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅថ្ងៃស្អែក។

៦. នូវែលសេឡង់ដកចេញការព្រមានពីអាកាសធាតុធ្ងន់ធ្ងរ និងដំណើការសាលារៀន និងជើងហោះហើរឡើងវិញ

យោងតាមអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរភាគច្រើននៅទូទាំងប្រទេសនូវែលសេឡង់ឥឡូវនេះត្រូវបានដកចេញ។ 

៧. អ្នកគាំទ្ររំជួលចិត្ត! ក្រោយបានលឺពាក្យមួយឃ្លារបស់កូនស្រីពៅ នាយក្រិន រៀបរាប់ពីភាពលំបាក

នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ និងក្តុកក្ដួលយ៉ាងខ្លាំង ខណៈបានទស្សនានៅវីដេអូឃ្លីបរបស់កម្មវិធី3Fun ដែលតារាកិត្តិយសជា តារាកំប្លែង នាយក្រិន និងកូនស្រីបានចូលរួម ព្រមទាំងបានបង្ហាញនូវវីដេអូខ្លីៗពីបទសម្ភាសន៍ ទាំងមូលធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយរំជួលចិត្តអាណិតគ្រប់គ្នា ដោយក្នុងនោះកូនស្រីពៅ នាយក្រិន បានលើកពាក្យប៉ុន្មានឃ្លាថា៖ «ពេលអត់បាយហូប នាង ព្រមទាំងប៉ា និងបងៗ ហូបអំបិល ហើយបាយទទេក៏ញុំាបានដែរ ពេលអត់បាយ នាងទ្រាំបាន ហើយមានទឹក នាងផឹកទឹកឆ្អែត»។ 

៨. តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Jill Sobule បានទទួលមរណភាពក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅទីក្រុង Minneapolis

លោកស្រី Jill Sobule អាយុ ៦៦ឆ្នាំដែលគេស្គាល់ថាជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញនៃបទចម្រៀង I Kissed a Girl ឆ្នាំ ១៩៩៥ បានទទួលមរណភាពហើយក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅទីក្រុង Minneapolis។ 

៩. ក្រសួងបរិស្ថានរកឃើញរោងចក្រចំនួន៥ទីតាំងបានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានរកឃើញរោងចក្រ សហគ្រាស និងក្រុមហ៊ុនល្មើសច្បាប់ចំនួន៥ទីតាំងបានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ដោយរោងចក្រទាំងនេះរកឃើញនៅខេត្តកំពត ខេត្តត្បូងឃ្មុំចំនួន៣ទីតាំង និងខេត្តកណ្តាល។

១០. ធុរជនចិន-អាម៉េរិក ស្នើសុំការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស