
នារីវត្តភ្នំ
· 05-05
ចំណេះដឹងពិតប្រាកដ ប្រៀបដូចនឹងទឹកហ្វឺត
#ចំណេះដឹង# #ចំណេះដឹងទូទៅ#
1998
ហ្វឺត នៅពេលដែលយកទៅគូសវាសលើក្រដាសសស្អាតរួចហើយ យើងមិនអាចលុបឱ្យក្រដាសនោះមានសភាពសស្អាតដូចដើមបានទេ។ ចំណែកចំណេះដឹងក៏ដូច្នោះដែរ ប្រសិនបើមាននៅក្នុងខួរក្បាលបុគ្គល ណាម្នាក់ហើយនោះ គឺពុំមានបុគ្គលដទៃណាម្នាក់អាចទៅប្លន់យកទៅ ប្រើប្រាស់ផ្ទាល់ខ្លួនបានឡើយ។ ដូច្នេះអាចនិយាយបានថា “ចំណេះដឹង ពិតប្រាកដ ប្រៀបដូចនឹងបណ្តូលហ្វឹតមួយដើម ដែលគេសរសេរលើ ក្រដាសមួយសន្លឹកអីចឹងដែរ ទោះជាខំប្រឹងលុបវាចេញរហូតដល់ផ្ទះ ធ្លាយក្រដាស់យ៉ាងណា ក៏នៅតែលុបមិនជ្រះ”។

ដោយសារតែចំណេះដឹងមានគុណតម្លៃយ៉ាងថ្លៃថ្លាមិនអាចកាត់ ថ្ងៃបានបែបនេះហើយ ទើបបានជាមនុស្សគ្រប់រូបតែងតែស្វែងក្រេប ជញ្ជក់ចំណេះដឹង រហូតបុគ្គលខ្លះដែលមានជីវភាពពុំសូវធូរធារ ឬក្រលំបាក សុខចិត្តធ្វើការងារគ្រប់បែបយ៉ាង ដើម្បីបានលុយបង់ថ្លៃសាលា ឱ្យកូនបានសិក្សាខ្ពង់ខ្ពស់។

ការពិតទៅមិនមែនតែកូនអ្នកក្រីក្រទេ ដែលស្រវាស្រទេញសិក្សា ដើម្បីកែប្រែវាសនាអនាគតរបស់ខ្លួន សូម្បីកូនមហាសេដ្ឋីប្រាក់វាល់លាន ដុល្លារ ក៏នៅតែបញ្ជូនកូនឱ្យបន្តសិក្សាដល់ថ្នាក់ខ្ពង់ខ្ពស់ដែរ។ ការណ៍ នេះ ដោយសារពួកគេមិនចង់ឱ្យកូនធ្លាក់ខ្លួនក្រីក្រ នៅពេលពួកគេលែង មានវត្តមានលើផែនដី។ មានន័យថា ប្រសិនបើពួកគេមិនបានបញ្ជូន កូនទៅសិក្សាទេ នៅថ្ងៃអនាគតកូនៗពួកគេច្បាស់ជាជួបហានិភ័យ ឬ ក្ស័យធនជាមិនខាន ព្រោះបើពុំបានសិក្សា នោះនឹងអវិជ្ជា។ ប្រសិនបើ អវិជ្ជា កូនៗពួកគេនឹងមិនអាចគ្រប់គ្រងថវិកា ទ្រព្យសម្បត្តិ និងកិច្ចការ តពីពួកគេបាននោះឡើយ។ ប៉ុន្តែបើពួកគេទទួលបានការសិក្សាខ្ពង់ខ្ពស់ មានចំណេះដឹងទូលំទូលាយ និងមានបទពិសោធការងារផងនោះ នៅ ពេលពួកគេគ្រប់គ្រងក្រុមហ៊ុន ឬបើកអាជីវកម្មខ្លួនឯង នោះនឹងមាន ភាពងាយស្រួល។ ងាយស្រួលក៏ព្រោះតែពួកគេដឹងពីប្រព័ន្ធការងារ ស្គាល់ពីប្រភេទបុគ្គលិកល្អឬអាក្រក់ ដឹងពីការប្រកួតប្រជែង ឬប៉ែងជើង គ្នាក្នុងសង្គមការងារ យល់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ដឹងពីតម្រូវការ បុគ្គលិក ពិសេសនោះគឺធ្វើឱ្យមានការគិតស៊ីជម្រៅ និងទស្សនវិស័យ វែងឆ្ងាយ ទើបធ្វើឱ្យក្រុមហ៊ុន ឬស្ថាប័នពួកគេមានភាពចម្រុងចម្រើន។

សូមចាំថា ចំណេះដឹងពិតប្រាកដ គឺមានតម្លៃខ្លាំងណាស់ ព្រោះវា ធ្វើឱ្យយើងមិនខ្លាច ធ្វើឱ្យយើងមានភាពក្លាហាន និងធ្វើឱ្យយើងចេះ គិតត្រិះរិះជ្រាលជ្រៅ ហើយយើងមិនអាចទៅគំរាមកំហែង ឬប្លន់យក ចំណេះដឹងនេះពីនរណាម្នាក់បានឡើយ ក្រៅតែពីខិតខំសិក្សារៀន សូត្រដោយខ្លួនឯង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)