
TNAOT News
· 05-03
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3913
១. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអោយផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា
កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន សណៈសម្តេចធិបតីនាយករដ្ឋមន្រ្តីបានចូលរួមអបអរសាទរ អ្នកសារព័ត៌មានខ្មែរ និងបរទេសទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួនជូនដល់សាធារណជន។
២. រដ្ឋមន្ត្រីព័ត៌មាន និងតំណាងស្ថានទូតបរទេស គោរពវិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ និងបាត់ខ្លួននាសម័យសង្គ្រាមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយ ឯកអគ្គរដ្ឋទូតបារាំង អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ឡាវ និង អង្គការ UNESCO បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួននៅក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
៣. រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ថែមជូនពលរដ្ឋដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧ បន្ទប់បន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ត និងហាត់ប្រាណ នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ជាប់ស្ថានីយបូមទឹកព្រះគន្លង់តាមបណ្ដោយតីរវិថីព្រះសុវត្ថិ។
៤. អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការណែនាំអាជីវករមួយរូប ដែលលក់គ្រឿងសមុទ្រនៅក្នុងផ្សារលើ លក់បង្គាចាក់ចាហួយឲ្យភ្ញៀវ
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការណែនាំអាជីវករមួយរូប ដែលលក់គ្រឿងសមុទ្រនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលួចលក់បង្គាចាក់សាហួយឲ្យភ្ញៀវ។
៥. ចំនួនអ្នកស្លាប់ក្នុងការដួលរលំអគារបានកើនឡើងដល់ ៨៣នាក់ ខណៈអ្នកបាត់ខ្លួន១១នាក់នៅក្រោមគំនរបាក់បែកអគារ
រដ្ឋបាលក្រុងបាងកករាយការណ៍ពីចំនួនអ្នកស្លាប់ថ្មីៗពីការដួលរលំអគារការិយាល័យសវនកម្មរដ្ឋនៅសង្កាត់ Chatuchak បន្ទាប់ពីគ្រោះរញ្ជួយដី។ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី ២ ឧសភា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៣ នាក់ ខណៈចំនួនអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកអគារបានថយចុះមកត្រឹម ១១ នាក់ ។
៦. ប្រជាជនប្រទេសឈីលី ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ក្រោយប្រកាសអាសន្ននៃរលកយក្សស៊ូណាមិបន្ទាប់ពីរញ្ជួយដី
អាជ្ញាធរឈីលីបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ភាគខាងត្បូងបំផុតរបស់ប្រទេសកាលពីព្រឹកថ្ងៃសុក្រ ខណៈដែលទាំងប្រទេសឈីលី និងអាហ្សង់ទីនបានបញ្ជាឱ្យមានការជម្លៀសខ្លួនបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៥ រិចទ័រ នៅឯឆ្នេរសមុទ្រអាមេរិកខាងត្បូង។
៧. ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែឧសភា គឺ “ល្អណាស់”
ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៣.៦២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
៨. ក្រុមប្រតិភូធុរជនពីចិន និងអាម៉េរិកស្នើសុំកិច្ចសហការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា
ក្រុមប្រតិភូធុរជនពីចិន និងអាម៉េរិក ស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។
៩. ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះផ្ទះ ០១ខ្នង ខូចខាតអស់ទាំងស្រុង
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩:៥៥នាទី នៅត្រង់ចំណុចក្រុមទី៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន ០១ខ្នង។
១០. គរុនិស្សិតរួមទាំងយុវជន បង្ហាញការគាំទ្ររដ្ឋាភិបាលលើការបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងភ្ជាប់ជាមួយរង្វាន់
ដោយមើលឃើញពីផលប៉ះពាល់ដល់សុខភាពចំពោះការសេពគ្រឿងស្រវឹងលើសកម្រិត សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebookនិង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” នាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
យោបល់ទាំងអស់ (0)