TNAOT News

· 05-05

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សម្តេចតេជោ# #ប្រហុកសៀមរាប# #ទេព បូព្រឹក្ស# #សង្គម# #សម្ដេចធិបតី# #ព័ត៌មានសង្គម#

3595

១.សម្ដេចធិបតី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំ និងការចាក់ថ្នាំបង្ការ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង និងបានអំពាវនាវដល់ពលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋច្រើននៅរាជរធានីភ្នំពេញ និងបណ្ដាខេត្តបាននាំគ្នាលេងកីឡាច្រើន។

២.សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ( Prabowo Subianto ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី ។

៣.ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ។

៤.កាន់តែប្លែក! អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith ថតរូប Pre-wedding រំលឹកដល់ឆ្នាំ១៩៩០

អ្នកគាំទ្រកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបានឃើញនៅរូបភាព Pre-wedding របស់ អ្នកនាង ទេព បូព្រឹក្ស និង លោក G Devith បង្ហាញពីស្ទាយថតរូបបែបថ្មី ដែលរំលឹកដល់កូនកំលោះកូនក្រមុំកាលពីឆ្នាំ១៩៩០។

៥.ទឹកអប់ម៉ាកក្លែងក្លាយចំនួន៥ឃ្លាំងរត់ពន្ធពីប្រទេសចិនខុសច្បាប់ ត្រូវបានរឹបអូសដោយប៉ូលិសថៃក្នុងទីក្រុងបាងកក

នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) ថ្មីៗនេះបានឆ្មក់ចូលឃ្លាំងចំនួន៥ ក្នុងទីក្រុងបាងកក ដោយរឹបអូសបានទឹកអប់ម៉ាកក្លែងក្លាយ ៣៤,៨០៦ដបដែលរត់ពន្ធពីប្រទេសចិនដែលមានតម្លៃ ៤.៣ លានបាត។

៦.ឡាវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​រាល​ដាល​នៃ​ជំងឺអង់ត្រាក់ដែលមានផ្ទុកក្នុងសាច់គោឆៅ ខណៈថៃរកឃើញអ្នកឆ្លង២នាក់

ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបានជំរុញឲ្យអាជ្ញាធរ និងសាធារណជនរក្សាការប្រុងប្រយ័ត្ន និងដឹងពីហានិភ័យដែលអាចកើតមាននៃជំងឺអង់ត្រាក់ (anthrax) បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងខេត្ត Mukdahan ក្នុងប្រទេសថៃ។

៧.កម្ពុជាបដិសេធសំណើរបស់ក្រុមហ៊ុនបរទេសមួយ ដែលមានបំណងវិនិយោគការផលិតបារីអេឡិចត្រូនិចនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនវិស័យឯកជនបរទេសបានសួរពីគោលការណ៍ដើម្បីមកផលិតបារីអេឡិកត្រូនិកនៅកម្ពុជា ប៉ុន្តែកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិចនោះទេ។

៨.សម្ដេចធិបតី ចូលរួមអបអរសាទរទៅដល់សិស្សពូកែទូទាំងប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១​

អបអរសាទរ​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​។ នេះបើតាមសារដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

៩.សេចក្ដីបំភ្លឺ៖ វីដេអូជនជាតិចិនចាប់ជំរិតស្រ្តីដាក់ក្នុងវ៉ាលី មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ

លេខាធិការដ្ឋាន គ.ស.ព.ស. សូមច្រានចោលទាំងស្រុងនៅវីដេអូរបស់គណនីឈ្មោះ«វិចិត្រ ឆាំ» ​ដែលបានបង្ហោះតាមបណ្ដាញសង្គមនានា ពាក់ព័ន្ធ​និងករណីបុរសជនជាតិចិនចាប់ជំរិតស្រ្តីដាក់ក្នុងវ៉ាលី ដែលឃ្លីបវីដេអូនេះមិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ​ គឺជាឈុតឆាកសម្តែងនៅក្នុងការថតរឿងនៅក្នុងប្រទេសចិន។

១០.ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅអាកាសយានដ្ឋានទីក្រុងម៉ានីល

អាជ្ញាធរហ្វីលីពីនបាននិយាយថា មនុស្ស២នាក់ក្នុងនោះមានក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿងបានបើកបុកចូលអាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីលកាលពីថ្ងៃអាទិត្យ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)