
TNAOT News
· 05-06
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #រដ្ឋបាលលោក Trump# #សង្គម# #កសិករវៀតណាម# #សម្តេចធិបតី# #សិល្បករ# #ព័ត៌មានសង្គម#
3589
១.សម្តេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលជាកម្លាំងជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិ ខណៈប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ។
២.សិល្បករ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សនីយភាពចូលរួមសម្តែងអបអរសាទរ "ខួបលើកទី២៦ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា"
សិល្បករ សិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានចូលរួមសម្តែងអបអរសាទរ "ខួបលើកទី២៦ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា" នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។
៣.ដំណឹងរីករាយ! សត្វជើងទៀន បានពងកូននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
សត្វជើងទៀន គឺសត្វស្លាបតំបន់ដីសើម។ សត្វឈ្មោលពេញវ័យមានខ្លួនពណ៌ខ្មៅស ចំពុះតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាល និងកផ្នែកខាងក្រោយពណ៌ប្រផេះ។ នៅរដូវបន្តពូជ សត្វឈ្មោលមានដងខ្លួនមានពណ៌ស និងស្លាបពណ៌ខ្មៅ។
៤.កសិករវៀតណាមនៅដីសណ្តរមេគង្គសម្រុកទៅលក់ធុរេនតាមដងផ្លូវក្នុងតម្លៃថោក ប៉ុន្តែនៅតែគ្មានអ្នកទិញ
តម្លៃទុរេនបន្តធ្លាក់ចុះ បង្ខំឱ្យកសិករជាច្រើននៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម យកធុរ៉េនដែលបានដាំទៅដាក់លក់ហូរហែរនៅតាមដងផ្លូវក្នុងតម្លៃថោក ដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរ។
៥.កាន់តែកាចឆ្នាំនេះ Lisa លេងម៉ាអស់ដៃយកម៉ូតសម្លៀកបំពាក់បែបនារីទំនើបរបស់ Louis Vuitton មកចូលរួមក្នុង Met Gala 2025
Lisa ជាសមាជិកក្រុម BlackPinkគ្រងឈុតអាវធំដៃវែង Louis Vuitton មានឡេវពីរពណ៌ស អមមួយនឹងខោខ្លីពណ៌ខ្មៅ ស្លៀកពីលើស្រោមបា Louis Vuitton ពណ៌ខ្មៅជាមួយនឹងការតុបតែងម៉ូដសក់បួងឡើងលើទាក់ទាញការចាប់អារម្មណ៍ ចូលរួមក្នុងកម្មវិធី Met Gala 2025 នៅសារមន្ទីរ The Metropolitan Museum Of Art នាទីក្រុង New York សហរដ្ឋអាមេរិក។
៦.រដ្ឋបាលលោក Trump ផ្តល់ប្រាក់ចំនួន១,០០០ដុល្លារ ដល់ជនចំណាកស្រុកដែលស្ម័គ្រចិត្តចាកចេញពីអាម៉េរិកដោយខ្លួនឯង
រដ្ឋបាល Trump នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១,០០០ ដុល្លារអាម៉េរិក និងជំនួយការធ្វើដំណើរដល់ជនចំណាកស្រុកដែលជ្រើសរើសដោយស្ម័គ្រចិត្តនិរទេសដោយខ្លួនឯងពីសហរដ្ឋអាមេរិក។
៧.ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK-82
ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK-82 ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ភ្លាមៗត្រូវបានបានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យ។
៨.ច្រកទ្វារព្រំដែនអានសេះ បានដំណើរការឡើងវិញជាប្រក្រតី
ស្ថានភាពនៅច្រកទ្វារព្រំដែនអានសេះ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃបើកច្រក) បានដំណើរការឡើងវិញជាប្រក្រតី បន្ទាប់ពីបានបិទដោយឯកតោភាគីពីសំណាក់ភាគីថៃកាលពីកន្លងទៅថ្មីៗ ដោយមានប្រជាពលរដ្ឋជាច្រើនបានធ្វើចរាចរណ៍ ឆ្លងកាត់ និងបន្ដផ្លាស់ប្ដូរទំនិញ និងកសិផល។
៩.នាយករដ្ឋមន្ត្រីនូវែលសេឡង់ ស្នើឲ្យមានការហាមឃាត់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ
នាយករដ្ឋមន្ត្រីនូវែលសេឡង់នៅថ្ងៃអង្គារ ទី៦ ខែឧសភានេះ បានស្នើហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសង្កត់ធ្ងន់លើហេតុផលដើម្បីការពារពួកគេពីគ្រោះថ្នាក់នៃវេទិកាបច្ចេកវិទ្យាធំៗ។
១០.ចំនួនអ្នកស្លាប់ដោយសារជំងឺអង់ត្រាក់ម្នាក់ ខណៈ ៩៨នាក់ផ្សេងទៀតនៅតែមានហានិភ័យឆ្លងនៅភាគឦសានប្រទេសថៃ
យោងតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា មានករណីឆ្លងមេរោគចំនួន ៣ ករណីនៅក្នុងខេត្តភាគឦសានជាប់ព្រំដែនប្រទេសឡាវ។ ម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ខណៈដែលមនុស្ស ៩៨ នាក់នៅតែស្ថិតក្រោមការឃ្លាំមើលដើម្បីតាមដានជំងឺនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)