TNAOT News

· 05-09

កងកម្លាំងយោធាជាង ៨០០នាក់ ចុះបង្ក្រាបបទល្មើស នៅតំបន់បឹងទន្លេសាប

#បទល្មើស# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #កងកម្លាំងយោធា# #បឹងទន្លេសាប#

2010

កងកម្លាំងយោធាចំនួន៨០០នាក់ ក្នុងនោះ ក៏មានការចូលរួមពីកងពលតូចថ្មើរជើងលេខ៥១ សហការចុះធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ ខុសច្បាប់នានាក្នុងតំបន់បឹងទន្លេសាប ត្រង់ចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនេសាទ និងបានរក្សានូវពូជមច្ឆជាតិឲ្យបាននៅគង់វង្ស។ ក្នុង​​​​ឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា «ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំកងកម្លាំង ជាង៨០០នាក់ ធ្វើការចុះបង្ក្រាបរាល់បទល្មើសនេសាទខុបច្បាប់ជុំវិញបឹងទន្លេសាប យ៉ាងសស្រាកសស្រាំ ដូចភ្លៀងរលឹម ដើម្បីសម្រេចឲ្យបានតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល»។ជាលទ្ធផល ក្នុងការចុះបង្រ្កាបនោះដែរ គឺបានរឹបអូស សម្ភារៈ នេសាទខុសច្បាប់មួយចំនួន យកមកធ្វើការដុតបំផ្លាញចោល និងបានព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញផងដែរ។ទន្ទឹមគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុងតំបន់បឹងទន្លេសាបទាំងអស់គ្នា ឱ្យបានគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បើមានបទល្មើសនេសាទខុសច្បាប់កើតមាន សូមរាយការណ៍មកកងកម្លាំង ដើម្បីធ្វើការចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស