
Pisey trip
· 05-23
ស្នាមញញឹមលាក់ការឈឺចាប់
#ស្នាមញញឹម# #ចំណេះដឹង# #Inspiration Stories# #ការឈឺចាប់#
2243
ពេលខ្លះស្នាមញញឹមដែលស្រស់ស្អាត មើលទៅហាក់ដូចជាមានក្តីសុខតែវាក៏អាចបង្កប់នូវភាពឈឺចាប់ និងការការអត់ធ្មត និងភាពសោកសៅជាច្រើនរាប់មិនអស់។
តើអ្នកណាខ្លះដេលគិតថាមនុស្សដែលគេ តែងតែឃើញរីករាយគ្រប់ពេលបែរក្លាយទៅជាមនុស្សដែលសោកសៅ មានសំពាធខ្លាំង នឹងជួបតែរឿងរ៉ាវដែលមិនសមបំណងរឿងដ៏ថ្នាក់នោះទេ។


រូបតំណាង)
មនុស្សភាគច្រើន បានជ្រើសយកការញញឹមមកធ្វើជាមិត្តដើម្បីលួងខ្លួនឯងផង និងដើម្បីឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្តផង អ្នកខ្លះសប្បាយតែនៅមុខគេ ទាំងដែលសភាពដែលនៅខាងក្នុងខ្លួនឯងវាទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ អារម្មណ៍បែបនេះវាកំពុងតែព្យាយាមស្រែកប្រាប់មករូបកាយថា ខ្ញុំទៅលែងរួចហើយ ខ្ញុំឈឺខ្លាំងណាស់ ខ្ញុំអស់លុយចាយហើយ តើខ្ញុំអាចសម្រាកបន្តិចបានទេ? ខ្ញុំគិតថាអ្នកក៏ដូចគ្នា។
មនុស្សដែលឋិតនៅក្នុងសភាពបែបនេះគឺគួរឱ្យខ្លាចបំផុត មនុស្សដែលតែងតែញញឹមគ្រប់ពេល ជាមនុស្សដែលឯកាបំផុត និងទទួលរងសំពាធខ្លាំងរាប់មិនអស់ ដែលគេមិនអាចប្រាប់នរណាម្នាក់បាន ក្រៅអំពីខ្លួនឯងព្យាយាមលើកទឹកចិត្តអ្នកដទៃ ទាំងដែលខ្លួនឯងធ្លាក់ដល់ចំណុចសូន្យ ការញញឹមលាក់ការឈឺចាប់ វានឹងអាចក្លាយទៅជាជំងឺម្យ៉ាងដែលមិនមានថ្នាំអ្វីអាចនឹងព្យាបាលជាឡើយ។
បើសិននៅជុំវិញខ្លួនអ្នកមានមនុស្សបែបនេះ អ្នកគួរតែយកចិត្តទុកដាក់លើគាត់ខ្លះផង ជួយជម្រុញ លើកទឹកចិត្ត កុំឱ្យគាត់នៅតែម្នាក់ឯង ត្រូវបង្កើតភាពស្និតស្នាលជាមួយគាត់ ដោយសារនាំនិយាយរឿងក្នុងចិត្ត នាំគាត់ដើរលេង នាំឱ្យស្គាល់មនុស្សថ្មី ជំងឺដែលគាត់មាននិងកាត់បន្ថយ និងអាចមានឱកាសជាសះបានច្រើនផងដែរ ។ ត្រូវស្រឡាញ់យកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជុំវិញខ្លួន សូមអរគុណសម្រាប់ការអាន ។
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)