
Cambo-China
· 06-11
ក្រុមហ៊ុនចិនផ្តល់ឧបករណ៍លាងឈាមប្រភេទថ្មីដល់កម្ពុជា អាចឱ្យអ្នកជំងឺប្រើប្រាស់ដោយខ្លួនឯងបាន
#ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1737
រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ឧបករណ៍លាងឈាមប្រភេទថ្មីដល់កម្ពុជា អាចឱ្យអ្នកជំងឺប្រើប្រាស់ដោយខ្លួនឯងបាន ខណៈឧបករណ៍លាងឈាមនេះ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឲ្យដឹងថាបានអំណោយដ៏ថ្លៃថ្លានេះជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ទន្ទឹមនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមអំពីជំងឺតម្រងនោមនេះ ជាបញ្ហាប្រឈមមួយនៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជម្រុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថាឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពកាន់តែប្រសើរឡើង។ តាមរយៈឧបករណ៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។
គួរឲ្យដឹងដែរថា ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺធ្វើការលាងឈាមនៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។ បន្ថែមពីនេះ ការអនុវត្តទាមទារអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាមបែបនេះ ដើម្បីចេះប្រើឧបករណ៍ និងការបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញនិងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍លាងឈាមតាមស្រោមពោះនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)