TNAOT News

· 06-28

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥

#ឃាតករ# #នាយករដ្ឋមន្ត្រីសិង្ហបុរី# #បណ្តុំព័ត៌មានថ្មីៗ# #កីឡាតេក្វាន់ដូ# #អន្តោប្រវេសន៍# #សង្គម# #ព័ត៌មានសង្គម#

3053

១. នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាសប្ដាហ៍ក្រោយ

តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

២. ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីកម្ពុជា បាននិងកំពុងបន្តឈ្នះមេដាយជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង១១.៣០នាទី មេដាយកម្ពុជាដណ្តើមបានមានចំនួនរហូត៣២គ្រឿង មេដាយមាស ១៣គ្រឿង ប្រាក់ ១៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង ពីការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ខណៈលទ្ធផលបណ្ដោះអាសន្ន កម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោម៦ប្រទេស។

៣. ពលរដ្ឋខ្មែរមួយរូប ត្រូវអាជ្ញាធរអន្តោប្រវេសន៍ថៃដាក់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលប្រទេសថៃរហូត

ស្ត្រីខ្មែរមួយរូបដែលមានឈ្មោះថា អោម វណ្ណារី អាយុ៤៥ឆ្នាំ ពិការដៃម្ខាងដែលបានធ្វើចំណាកស្រុកនៅក្នុងប្រទេសថៃ និងធ្លាប់ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញនោះ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ថៃដាក់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលប្រទេសថៃជារៀងរហូត។

៤. ពិធីបើកព្រឹត្តិការណ៍ផ្លែឈើ២០២៥ មានការដាក់តាំងលក់បន្លែ ផ្លែឈើចម្រុះក្នុងស្រុកជាច្រើនមុខ

គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ២០២៥ នេះឡើងគឺដើម្បីរៀបចំឱ្យប្រជាកសិករដែលជាអ្នកដាំបន្លែផ្លែឈើ និងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។ នេះបើតាមការលើកឡើងរបស់ សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ។

៥. នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាសប្ដាហ៍ក្រោយ

តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

៦. រលកកម្តៅ បន្តវាយប្រហារប្រទេសអ៊ីតាលី ខណៈទីក្រុងធំៗជូនដំណឹងពីហានិភ័យសុខភាព

រលកកម្ដៅនៃរដូវក្តៅ បានបន្តវាយប្រហារប្រទេសអ៊ីតាលី ហើយនឹងបន្តកើនឡើងកាន់តែខ្ពស់នៅចុងសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៤០អង្សាសេ នៅក្នុងតំបន់មួយចំនួន នេះបើយោងតាមអាជ្ញាធរអ៊ីតាលី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

៧. ប្រទេសបារាំងចាត់វិធានការហាមឃាត់ការជក់បារីនៅតាមឆ្នេរសមុទ្រ សួនច្បារ និងចំណតឡានក្រុងចាប់ពីថ្ងៃអាទិត្យតទៅ

រដ្ឋាភិបាលបាននិយាយថា ប្រទេសបារាំងនឹងហាមប្រាមការជក់បារីនៅតាមឆ្នេរ និងក្នុងសួនច្បារសាធារណៈ និងកន្លែងដាក់រថយន្តក្រុងចាប់ពីថ្ងៃអាទិត្យ (២៩ មិថុនា)។ ក្រិត្យដែលបានចុះផ្សាយក្នុងសារាចរណ៍ផ្លូវការរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍ ក៏នឹងហាមប្រាមការជក់បារីនៅខាងក្រៅបណ្ណាល័យ អាងហែលទឹក និងសាលារៀន ហើយមានគោលបំណងការពារកុមារពីការជក់បារីអកម្ម។

៨. បាតុករថៃប្រមូលផ្តុំគ្នានៅទីក្រុងបាងកក ទាមទារឲ្យនាយករដ្ឋមន្ត្រី Paetongtarn ចុះចេញពីតំណែង

បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃនៅថ្ងៃសៅរ៍នេះ ទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង ខណៈដែលរដ្ឋាភិបាលរបស់លោកស្រីប្រឈមមុខនឹងការកើនឡើងនៃកំហឹងជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា។ ការតវ៉ានេះកើតឡើងបន្ទាប់ពីការលេចធ្លាយសារទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន។

៩. ក្រសួងសុខាភិបាលសិង្ហបុរីដកការចុះបញ្ជីផលិតផលសុខភាពខុសច្បាប់ជាង ១,២០០ ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) នៃប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកការចុះបញ្ជីផលិតផលសុខភាពខុសច្បាប់ចំនួន ១,២៨៨ រួមទាំងឱសថតាមវេជ្ជបញ្ជាចំនួន ៦៤៤ ចេញពីប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

១០. ជប៉ុន​កាត់​ទោសប្រហារជីវិត​ឃាតករ Twitter ម្នាក់ដែលបាន​សម្លាប់​មនុស្ស ៩ នាក់យ៉ាងសាហាវ

ប្រទេសជប៉ុនកាលពីថ្ងៃសុក្របានកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលគេឲ្យរហស្សនាមថាជា "ឃាតករ Twitter" ដែលបានសម្លាប់មនុស្ស ៩ នាក់ដែលគាត់បានជួបតាមអ៊ិនធើណែតនៅក្នុងការអនុម័តច្បាប់ប្រហារជីវិតជាលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០២២៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)