
TNAOT News
· 07-05
មន្រ្តីជំនាញឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកជាង ៣តោន
#NEW NEWS# #សង្គម# #សាច់សត្វបង្កក# #ព័ត៌មានសង្គម#
2146
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹងជាង ៣តោន។
នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹង៣៧២០គីឡូក្រាម (៣តោន៧២០គីឡូក្រាម) ក្នុងនោះមាន ស្លាបមាន់ និងជើងជ្រូក ឃាត់នៅលើផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ នេះតាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្តដឹកសាច់បង្ក) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)