TNAOT News

· 2025-08-01

ឯកឧត្តម កែវ រ៉េមី៖ កងកម្លាំងកម្ពុជាចំនួន ២០រូបដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ

#ប្រទេសថៃ# #គ្រប់គ្រងឈ្លើយសឹក# #ឈ្លានពាន# #NEW NEWS# #សង្គម# #កងទ័ពកម្ពុជា# #ព័ត៌មានសង្គម#

3025

បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង សិទ្ធិរស់រានមានជីវិត, សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហឹង្សា ការប្រមាថ ឬការរើសអើង, សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ, សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ, សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ ក៏ប៉ុន្តែឯកឧត្តម កែវ រ៉េមី ក៏បានបញ្ជាក់ថាអ្វីដែលកាន់តែខុសគ្នាទៅទៀតគឺ កងកម្លាំងកម្ពុជាចំនួន ២០រូប ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់គឺក្រោយកិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នា។ ម្យ៉ាងវិញទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកថា កាលពីឆ្នាំ ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ យើងចាប់បានទាហ៊ានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់នោះត្រូវបានយើងថែទាំ ហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត។ ខ្ញុំជាសាក្សី ពីព្រោះខ្ញុំជាមនុស្សដែលអតីត ឯឧ. ឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនខ្ញុំឲ្យទៅសួរនាំយកចម្លើយ។ ហេតុនេះដើម្បីបង្ហាញសុច្ឆន្ទ:រវាងទ័ពទាំងសងខាង យោធាថៃត្រូវដោះលែងឲ្យពួកគេត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយសឹកថៃកាលពីឆ្នាំ ២០០៨ ដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស