TNAOT News
· 11-05
សមាគមសិល្បករខ្មែរ បដិសេធទាំងស្រុងជុំវិញការផ្សាយព័ត៌មានមិនពិតថា នាយ ក្រឹម ទទួលមរណភាពដោយជម្ងឺគាំងបេះដូង
#Social Life# #កម្សាន្ត# #នាយ ក្រឹម# #តារាខ្មែរ# #សមាគមសិល្បករខ្មែរ#
2279
នាពេលថ្មីៗមហាជនអ្នកលេងបណ្ដាញសង្គមកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញការបង្ហោះរបស់ជនខិលខូចមួយចំនួនបានចែកចាយនូវព័ត៌មានមិនពិតដោយបានប្រកាសថា តារាកំប្លែង នាយ ក្រឹម បានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូង ដោយនេះជាការប្រមាថយ៉ាងខ្លាំងដ៏អាយុជីវិត និងធ្វើឲ្យមហាជនជាច្រើនមានការយល់ច្រឡំ។

យ៉ាងណាមិញបន្ទាប់ពីឃើញបែបនេះ សមាគមសិល្បករខ្មែរ ក៏បានចេញសេចក្ដីជូនដំណឹងបំភ្លឺបែបនេះថា៖ «តារាកំប្លែងលោក អ៊ូ ប៊ុណ្ណារ៉ាត់ (ហៅ នាយ ក្រឹម) ដែលជាទីប្រឹក្សាកិត្តិយសរបស់សមាគមសិល្បករខ្មែរ កំពុងមានសុខភាពល្អប្រក្រតី មិនបានជួបគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដូចដែលមានការផ្សាយព័ត៌មានបែបអកុសលពីសំណាក់បុគ្គលមួយចំនួនឡើយ»។

សមាគមសិល្បករខ្មែរ ប្រកាសបដិសេធព័ត៌មានមិនពិតនោះដោយផ្ទាល់ និងអំពាវនាវដល់សាធារណជនកុំជឿតាម ឬចែកចាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សិល្បករកម្ពុជា។

ទន្ទឹមនោះ សមាគមសិល្បៈក៏ស្នើឲ្យមានការជឿទុកចិត្តលើព័ត៌មានផ្លូវការពីសាមីខ្លួន ក្រុមគ្រួសារ និងពីសមាគមសិល្បករខ្មែរប៉ុណ្ណោះ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)