TNAOT News

· 11-05

បណ្តាញព័ត៌មានអន្តរជាតិដ៏ធំBBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោក

#អ្នកទេសចរណ៍# #អង់គ្លេស# #ក្រសួងព័ត៌មាន# #BBC# #សង្គម# #ព័ត៌មានសង្គម#

2482

នាឱកាសបំពេញទស្សនកិច្ចដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និងលោក Nick Kwek ជាពិធីករកម្មវិធីស្តីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់កម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកកាសែតទាំងពីររូបមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូលផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)