TNAOT News

· 11-05

ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៣ម៉ឺននាក់

#NEW NEWS# #ព្រះរាជពិធីបុណ្យអុំទូក# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2490

ក្នុងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តជាង ៣០០០០នាក់។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញស្ថិតិភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ត្រូវថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានភ្ញៀវទេសចរសរុប ៣៣ ៨៨៧នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣៣ ៦៣៥នាក់ និងទេសចរបរទេស ២៥២ នាក់។

គួរឲ្យដឹងដែរថា ខេត្តបាត់ដំបងមិនមានរៀបចំពិធី ប្រណាំងទូកក៏ពិតមែន ក៏មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានកក់ទីតាំងស្នាក់នៅ តាមរីសត និងកន្លែងកំសាន្តផ្សេងៗ ស្ទើរពេញអស់ ក្នុងឱកាសបុណ្យ ព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បើតាមមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)