TNAOT News
· 11-05
សមត្ថកិច្ចខេត្តកំពង់ស្ពឺ ចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនបានចំនួន ២២នាក់
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ល្បែងស៊ីសង#
2404
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងលួចលាក់ដោយខុសច្បាប់មួយកន្លែង ស្ដិតនៅផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនអ្នកលេងចំនួន ២២នាក់ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥ៈ៣០នាទី។
មនុស្សដែលឃាត់ខ្លួនបានចំនួន ២២នាក់ (ស្រី ១២នាក់) ជនជាតិចិន ០៧ នាក់(ស្រី ០១នាក់) ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងសរុបមាន តុសម្រាប់លេងបៀចំនួន៣, កៅអី២០, កាក់ដូរលុយ២៣០កាក់, ទូរស័ព្ទដៃ ២០គ្រឿង, បៀ ២កេស ស្មើនឹង ៣៣៦ហ៊ូរ, រថយន្ត១គ្រឿង, ម៉ូតូ ០៤គ្រឿង និងសម្ភារ លុយមួយចំនួនទៀត ។
ក្រៅពីនេះវត្ថុតាងបំរើសេវាលេងល្បែងស៊ុីសងមួយចំនួនទៀត ត្រូវបានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អោយរក្សាទុក និងធ្វើកំណត់ហេតុបិទទីតាំងខាងលេីនេះជាបណ្តោះអាសន្ន ។
បច្ចុប្បន្នមនុស្សប្រុស-ស្រីទាំង ២២នាក់ រួមនិងសម្ភារ ខាងលើ ត្រូវបាននាំយកមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)