TNAOT News
· 12-03
CMAC រកឃើញគ្រាប់បែកចង្កោម ២៥គ្រាប់ ពីតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃ
#គ្រាប់បែកចង្កោម# #ប្រទេសថៃ# #NEW NEWS# #សង្គម# #អង្គការ CMAC# #ព័ត៌មានសង្គម# #សង្គ្រាម#
2620
កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥មម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ ២០២៥នេះ។
អគ្គនាយកស៊ីម៉ាក់ ក៏បញ្ជាក់ផងដែរថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖ ១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី។, ២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡេីយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។ និង៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី។
ឆ្លៀតឱកាសនេះ ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរផងដែរ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
កុំចុះចាញ់ Don’t Give Up
សម្តេចតេជោបញ្ជាក់ថា កម្ពុជាពុំមានជនជនជាតិរុស្សី ឬជនជាតិបរទេស ចូលរួមការប្រយុទ្ធ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពឡើយ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
យោបល់ទាំងអស់ (0)