TNAOT News
· 01-10
ឯកឧត្តម ឈួរ សុបញ្ញា បង្ហាញការឈឺចាប់ក្រោយឃើញទិដ្ឋភាពវត្តព្រៃចាន់ ត្រូវបានបំផ្លាញដោយទាហានថៃ
#NEW NEWS# #ក្រសួងមុខងារសាធារណៈ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #តំបន់ភូមិព្រៃចាន់# #ព័ត៌មានសង្គម# #រដ្ឋលេខាធិការ#
2263
ឯកឧត្តម ឈួរ សុបញ្ញា បានបង្ហាញពីទឹកចិត្តឈឺចាប់ក្នុងសកម្មភាពចុះពិនិត្យនៅវត្តព្រៃចាន់ នៅរសៀលថ្ងៃទី ៩ មករា ២០២៦ ថាគឺជាភាពឈឺចាប់ដ៏ធ្ងន់ធ្ងរដែលមិនអាចពិពណ៌នាបាន។ ទិដ្ឋភាពដែលបានឃើញនេះ មិនមែនជាការខូចខាតធម្មតាទេ ប៉ុន្តែជាសកម្មភាពសាហាវ គ្មានមនុស្សធម៌ និងមិនគោរពតម្លៃសាសនា វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។
ឯកឧត្ត មបន្តទៀតថា ទីសក្ការៈមិនមែនជាអគារធម្មតានោះទេ ប៉ុន្តែជាខ្សែចំណងនៃមនោសញ្ចេតនានៃការលះបងរបស់បរិស័ទ ចំណងប្រវត្តិសាស្ត្រ ដែលជាគ្រឹះនៃដួងព្រលឹងនិងជាមូលដ្ឋានសីលធម៌របស់សង្គមខ្មែរ។ ការបំផ្លិចបំផ្លាញទីសក្ការៈ គឺជាការបំផ្លាញស្មារតីសាមគ្គី និងការរស់នៅដោយសេចក្តីគោរពគ្នាទៅវិញទៅមក ដែលជាគុណតម្លៃសកល។ តាមទស្សនៈព្រះពុទ្ធសាសនា អំពើបំផ្លិចបំផ្លាញទីសក្ការៈ គឺជាអកុសលកម្មធ្ងន់ ដែលកើតចេញពី អវិជ្ជា ទោសៈ និងមោហៈ។ អំពើបែបនេះមិនត្រឹមតែបង្កទុក្ខវេទនាដល់អ្នកដទៃទេ ប៉ុន្តែជាការបំផ្លាញខ្លួនឯងតាមច្បាប់កម្មផងដែរ។ សង្គមណាដែលមិនគោរពទីសក្ការៈ សង្គមនោះក៏កំពុងបំផ្លាញស្នូលសីលធម៌របស់ខ្លួនឯងដោយមិនដឹងខ្លួន។

ទន្ទឹមនឹងនេះឯកឧត្តម ក៏សូមថ្កោលទោសយ៉ាងដាច់ខាតចំពោះសកម្មភាពអំពើហិង្សានេះ ហើយទាមទារឱ្យមានការទទួលខុសត្រូវតាមច្បាប់ និងតាមគោលការណ៍មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះឯកឧត្តមអំពាវនាវឱ្យសហគមន៍ជាតិ និងអន្តរជាតិ ឈររួមគ្នាការពារ និងថែរក្សាទីសក្ការៈ សាសនា និងបេតិកភណ្ឌវប្បធម៌ ដើម្បីឲ្យសេចក្តីសន្តិភាព និងកិត្តិយសមនុស្សធម៌ មិនត្រូវបានបំផ្លាញឡើយ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យសមត្ថកិច្ចចរាចរណ៍ តាមដងផ្លូវឃាត់ខ្លួនទាំងម្ចាស់! និងម៉ូតូពាក់ផ្លាកលេខ KI KI LU ដើម្បីអនុវត្តតាមច្បាប់
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
អបអរសាទរ! តារាចម្រៀង លី អ៊ីវ៉ាធីណា និង គូដណ្ដឹង រៀបចំពិធីមង្គលតាមប្រពៃណីលក្ខណៈគ្រួសារយ៉ាងមានសុភមង្គល
តុលាការក្រុងសេអ៊ូលកាត់ទោសអតីតនាយករដ្ឋមន្ត្រី Han Duck-soo ពីបទដើរតួជាមន្ត្រីអនុវត្តច្បាប់អាជ្ញាសឹក
យោបល់ទាំងអស់ (0)