TNAOT News

· 01-10

លោក Trump ចេញការព្រមានយ៉ាងម៉ឹងម៉ាត់ ចំពេលអ៊ីរ៉ង់កាត់ផ្តាច់អ៊ីនធឺណែតជាមួយនឹងការតវ៉ាទូទាំងប្រទេស

#អ៊ីនធឺណែត# #Donald Trump# #NEW NEWS# #ព័ត៌មាន# #អ៊ីរ៉ង់# #ការព្រមាន# #ព័ត៍មានអន្តរជាតិ#

2103

ប្រធានាធិបតីអាម៉េរិក Donald Trump បានចេញការព្រមានថ្មីមួយដល់មេដឹកនាំអ៊ីរ៉ង់នៅថ្ងៃសុក្រ (ថ្ងៃទី ០៩ ខែមករា) ដោយព្រមានសងសឹកយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក ប្រសិនបើរបបនេះសម្លាប់ក្រុមបាតុករ ខណៈដែលវីដេអូបង្ហាញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេស។ ការតវ៉ាបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលបង្កឡើងដោយបញ្ហាសេដ្ឋកិច្ចដូចជាអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ដែលឥឡូវនេះទាមទារឱ្យមានការផ្លាស់ប្តូររបប។ អាជ្ញាធរអ៊ីរ៉ង់បានដាក់ចេញនូវការបិទអ៊ីនធឺណែត និងទូរស័ព្ទទូទាំងប្រទេសចាប់ពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់លំហូរព័ត៌មាន និងបង្ក្រាបភាពចលាចល។

បាតុកម្មបានចាប់ផ្តើមនៅចុងខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្សារនានាក្នុងទីក្រុងតេអេរ៉ង់ ដោយសារតែការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែបានពង្រីកដល់ទីក្រុងជាង ១០០ នៅដើមខែមករា ឆ្នាំ ២០២៦។ ជាមួយសំឡេងស្រែកថា ស្លាប់ទៅមេដឹកនាំផ្តាច់ការ និងការគាំទ្រដល់ព្រះអង្គម្ចាស់រាជទាយាទ Reza Pahlavi ដែលត្រូវបាននិរទេសខ្លួន បានបន្លឺឡើងទូទាំងប្រទេសដោយហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ទោះបីជាមានការបិទអ៊ីនធឺណិតក៏ដោយ។ ​យ៉ាងហោចណាស់មានអ្នកស្លាប់ប្រមាណ ៦០នាក់ ត្រូវបានរាយការណ៍ រួមទាំងអនីតិជន ដោយកងកម្លាំងសន្តិសុខបានប្រើប្រាស់គ្រាប់រំសេវ និងការចាប់ខ្លួនរាប់ពាន់នាក់។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសន្យាថានឹងមិនចុះចាញ់ឡើយ ដោយចោទប្រកាន់ក្រុមបាតុករថាធ្វើសកម្មភាពក្នុងនាមក្រុមប្រឆាំងនៅបរទេស និងសហរដ្ឋអាមេរិក ហើយព្រះរាជអាជ្ញាបានគំរាមកំហែងកាត់ទោសប្រហារជីវិតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)