TNAOT News
· 01-11
សមត្ថកិច្ចបង្ក្រាបក្រុមជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ ករណីចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥មុឺនដុល្លារ
#NEW NEWS# #សង្គម# #ជនជាតិចិន# #ជម្រិតទារប្រាក់# #ព័ត៌មានសង្គម#
2020
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៉ិន រដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើ។
លុះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួួយសង្គ្រោះបានជនរងគ្រោះចំនួន០៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ រួមមាន៖
១-ឈ្មោះ CHEN YUE អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិចិន
២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ DA HAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ
៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតមកត្រឹមព្រឹកនេះ! ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧.៥១៩នាក់
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបណ្តេញឧបនាយករដ្ឋមន្ត្រីចេញពីតំណែង និងរិះគន់ថាអសមត្ថភាព
កន្លែងផ្តល់សេវាចម្រុះ របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ក្រសួងការបរទេស រៀបចំកិច្ចប្រជុំលើកទី៤ ត្រៀមរៀមចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
យោបល់ទាំងអស់ (0)