TNAOT News

· 01-11

កូនប្រុសបង្កើត​ ចេញមុខប្រតិកម្មឆ្លើយតបជុំវិញមតិរិះគន់ចំពោះសកម្មភាពអ្នកគ្រូបោះសៀវភៅសិស្ស

#NEW NEWS# #អ្នកគ្រូ# #សង្គម# #មតិរិះគន់# #ព័ត៌មានសង្គម#

2117

បន្ទាប់ពីផ្ទុះការចែករំលែកយ៉ាងច្រើនពេញបណ្ដាញសង្គម ជុំវិញសកម្មភាពអ្នកគ្រូបង្រៀនម្នាក់បោះសៀវភៅកូនសិស្សចុះមកក្រោម ចំពោះសិស្សណាដែលមិនបានកត់មេរៀនមិនគោរពវិន័យ យើងសង្គេតឃើញថាក្នុងវីដេអូឃ្លីបនេះកំពុងតែផ្ទុះការវែកញែកខ្លាំង ដោយក្នុងនោះភាគច្រើនមានសុទ្ធសឹងតែជាមតិគាំទ្រចំពោះទង្វើររបស់អ្នកគ្រូ តែយ៉ាងណាមិញក៏មាននូវមតិមួយចំនួនបានលើកឡើងរិះគន់ផងដែរ។

ដោយមើលឃើញមានការវែកញែកបែបនេះ កូនប្រុសបង្កើតរបស់អ្នកគ្រូមានគណនី FB ឈ្មោះ Thaa Van លើកឡើងបែបនេះថា៖ «ខ្ញុំសុំនិយាយរឿងម៉ាក់ខ្ញុំបោះចោលសៀវភៅ ម៉ាក់ខ្ញុំបង្រៀននៅវិទ្យាល័យឥន្រ្ទទេវី30ឆ្នាំហើយ គាត់ជាម្ដាយល្អបង្រៀនកូនឲ្យមានការងារល្អកូនទី1 នាយករងសាកលវិទ្យាល័យ កូនទី2 មន្រ្តីនគរបាល កូនទី3 មន្រ្តីយោធា បើនៅក្នុងសាលាគាត់ជាអ្នកគ្រូល្អបង្រៀនសិស្ស សិស្សសរសើរគ្រប់ៗជំនាន់អតីតសិស្សគាត់សិទ្ធតែឯកឧត្តម និងឧកញ្ញ៉ា ក្នុងVideoដែលអាសិស្សឆ្កួតនោះផុសមានគេសរសើរគាត់98%ហើយតែ2%ពួកអាក្មេងបែកស្លុយអាក្មេងទំពាំងស្អុយមុននឹងហែងនិយាយមើលគ្រួសារហែងផង»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស