TNAOT News
· 01-11
សូមប្រុងប្រយ័ត្ន! តារាចម្រៀង ចែម ស្រីល័ក្ខ ជួបរឿងនឹកស្មានមិនដល់ ខណៈចេញពីច្រៀងធ្វើដំណើរនៅពេលយប់
#Social Life# #កម្សាន្ត# #តារាខ្មែរ# #ចែម ស្រីល័ក្ខ#
2199
តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អ្នកនាង ចែម ស្រីល័ក្ខ ជួបរឿងហួសចិត្តស្របពេលចេញធ្វេីដំណេីរពេលយប់ និងបានបង្ហោះសំណេរទុកជាសារទាំងដាស់តឿនហើយបងប្អូនពិសេសមិត្តនារីគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
នេះបើតាមការបញ្ជាក់របស់ អ្នកនាង ចែម ស្រីល័ក្ខ បានរៀបរាប់ថា៖ « សូមប្រុងប្រយ័ត្ន!លេីកទី1ដែលបានជួបក្នុងឆាកជីវិត….សូមឲ្យបងប្អូនទាំងអស់ដែលធ្វេីដំណេីរយប់ស្ងាត់តែម្នាក់ឯង ជាពិសេសបងប្អូនសិល្បៈស្រីៗ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ! មិនប្រាកដថាជិះក្នុងទ្បាននៅតែមួយកន្លែងមានសុវត្ថិភាពទេ ! ដូចរឿងដែលខ្ញុំបានជួបជាដេីម ច្រៀងចប់ដេីរចូលទ្បានដែលកំពុងចតនិងកន្លែងមិនបាន2នាទីផង មានប៉ូលីសមួយក្រុមគ្នា 5-6នាក់ (ជិះ2ទ្បាន) ជិះមកឈប់ពាំងមុខទ្បាន ដេីរចេញមកគោះកញ្ចក់ឲ្យចេញពីទ្បាន ឲ្យចេញមកក្រៅថាមានដីកា! មានដីកា!សួរចុះសួរទ្បេីងប្រកែកទ្បេីងហត់ ចុងក្រោយនិយាយថាច្រទ្បំមនុស្ស តេីធ្វេីការរបៀបណាទៅ មិនច្បាស់ហេីយដេីរចាប់? 
ចុះបេីពេលហ្នឹងខ្ញុំនៅតែម្នាក់ឯង គ្មានមនុស្សប្រុសគេឯងនៅជិត តេីបងប៉ូលីសដែលធ្វេីការរាវមិនច្បាស់និងចាប់ខ្ញុំទៅដល់ណា?….
វាជាមេរៀនជីវិតដែលជួបហេីយ ភ័យក៏លែងចេញ តែបែរជាភាំង គាំង….
ខ្ញុំមានទាំងវីដេអូ តែមិនចង់វែងឆ្ងាយទេ ចាត់ទុកថាជាការយល់ច្រទ្បំ សុបិន្តអាក្រក់ និងជាមេរៀនផ្ដាំតៗគ្នា….សូមប្រុងប្រយ័ត្នឲ្យទាំងអស់គ្នាផងបងប្អូន សូមជួយស៊ែរបន្តឲ្យបងប្អូនបានដឹងទាំងអស់គ្នាផង»៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)