TNAOT News
· 01-20
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប្រគល់ខ្លាដំបង ២ក្បាល ជូនទៅមន្រ្តីជំនាញដើម្បីអភិរក្សសត្វកម្រ
#NEW NEWS# #សង្គម# #ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី# #ព័ត៌មានសង្គម# #ខ្លាដំបង#
1906
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលសត្វខ្លាដំបងចំនួន ០២ក្បាល ប្រគល់ជូនអាជ្ញាធរ ដោយមានគោលបំណងចូលរួមអភិរក្ស និងថែរក្សាសត្វព្រៃ ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ ដោយមិនបានបញ្ជាក់ថាខ្លាព្រៃដំបង២ក្បាល នោះបានពីប្រភពណាណោះទេ។
ពិធីប្រគល់សត្វព្រៃនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយបានយកសត្វខ្លាដំបងទាំង ០២ក្បាល ទៅប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដើម្បីបន្តថែរក្សា និងគ្រប់គ្រងតាមនីតិវិធីច្បាប់ជាធរមាន។
បើតាមការបញ្ជាក់របស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងចំណោមខ្លាទាំង ២ក្បាលនេះ មានឈ្មោល និងញី ចំពោះខ្លាឈ្មោលមានទម្ងន់ ៦០គីឡូក្រាម អាយុប្រហែល ៩ខែ ចំណែកខ្លាញីមានទម្ងន់៤០គីឡូក្រាម អាយុប្រមាណជា ៦ខែ ឥលូវនេះសួនសត្វភ្នំតាម៉ៅបានរៀបចំទ្រុងដាក់ស្រួសបួល និងពិនិត្រមើលតាមដានសុខភាពបន្ត ក្នុងករណីមានបញ្ហាសុខភាពណាមួយខាងសួនសត្វជួយអន្ដាគមន៍ព្យាបាលទាន់ពេលវេលាផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
ប្រឹងជាមួយភាពអត់ធន់-(Stay patient and keep going)
ប៉ូលិសក្រុងហូជីមិញបង្ក្រាបបណ្តាញផលិតប៊ីចេង ទឹកត្រី និងសាប៊ូបោកខោអាវ ក្លែងក្លាយរាប់សិបតោន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ចូលជួបសម្តែងការគួរសម
យោបល់ទាំងអស់ (0)