TNAOT News
· 02-17
តារាចម្រៀង ថេណា ឆ្លើយតបទាំងហួសចិត្ត ខណៈនារីម្នាក់រិះគន់លើអត្ថន័យបទចម្រៀងថ្មីហាក់បន្ទាបតម្លៃមនុស្សស្រី
#Social Life# #កម្សាន្ត# #ថេណា# #តារាខ្មែរ#
2587
តារាចម្រៀងសម្លេងស្រទន់ លោក ថេណា បង្ហោះសំណេរមួយឆ្លើយតបទាំងហួសចិត្ត ខណៈត្រូវបាននារីម្នាក់ចោទប្រកាន់រិះគន់ចំពោះបទចម្រៀងថ្មីរបស់លោកដែលមានចំណងជើង«72ម៉ោង»មានអត្ថន័យហាក់បន្ទាបតម្លៃមនុស្សស្រី ដោយក្នុងនោះនារីរូបនេះបានលើកឡើងថា លោក ថេណា អាចជាបុគ្គលមួយរូបដែលធ្លាប់ធ្វើបាបមនុស្សស្រី ទើបអាចសរសេរបទចម្រៀងខ្លឹមសារចេញបាន។
យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ តារាចម្រៀង ថេណា ក៏មិនទុកយូរបានចេញមុខឆ្លើយតបបែបនេះថា៖« ខ្ញុំបានឃើញ Post របស់គាត់ពិតជាហួសចិត្តណាស់ចោទខ្ញុំស្រស់ៗទាំងគ្មានអំណះអំណានអ្វីទាំងអស់ បទនឹងកន្លែងមួយណាដែលថាខ្ញុំមាក់ងាយមនុស្សស្រី? ខ្ញុំច្រៀងជាតួអង្គមនុស្សស្រីមិនមែនច្រៀងជាតួអង្គប្រុសតេះដៀលមនុស្សស្រី វាជារឿងពិតដែលខ្ញុំបានយកពីនេះពីនោះសូម្បីតែរឿងអ្នកម្តាយខ្ញុំហេីយក្នុងបទនេះគ្មានសូម្បីតែពាក្យអាក្រក់មួយម៉ាត់គ្រប់ឃ្លាគឺជាការដាស់តឿនមនុស្សស្រីទាំងឡាយកុំអោយស្រលាញ់រឺលះបងជ្រុលពេក ហេីយឃ្លា 72 ម៉ោងនិងក៏ខ្ញុំមិនដែលទៅបញ្ជាក់ថាជាថ្នាំអ្វីឡេីយវាការគិតនិងការយល់ឃើញអាក្រក់របស់អ្នកខ្លួនឯងទេនេះហើយជា Skill ក្នុងការសរសេរចម្រៀងបេីអ្នកមានការគិតល្អនោះអ្នកនឹងគិតទៅផ្លូវល្អ 72ម៉ោងគឺរយៈពេល 3ថ្ងៃបេីអ្នកមានការគិតមិនល្អអ្នកនឹងគិតដល់រឿងបែបនិងហើយ !!»៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋាភិបាលវៀតណាម លើកទឹកចិត្តឱ្យប្រជាជនធ្វើការពីផ្ទះ ដោយសារតែបញ្ហាកង្វះខាតប្រេងឥន្ធនៈ
អាជ្ញាធរស្រុកក្រឡាញ់ ចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ចំនួន ៤០ទីតាំង ក្នុងស្រុកក្រឡាញ់
សាកលវិទ្យាល័យKanazawa ជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលស្រាវជ្រាវស្ដីពីឥទ្ធិពលសារធាតុពុល ដែលបង្កការប៉ះពាល់សុខភាពមនុស្ស និងសត្វ
Discover the art that returns shattered porcelain to wholeness: the craft of restoration
យោបល់ទាំងអស់ (0)